លោក Frank Lampard មិនរារាំងការចាកចេញរបស់ Callum Hudson Odoi

        គ្រូបង្វឹកក្លឹប Chelsea លោក Frank Lampard មិនបដិសេធ​ថា កីឡាករ Toni Rudiger និង​ Callum Hudson Odoi អាចនឹង​ចាកចេញ​នៅរដូវកាល​ទិញដូរ​នេះទេ។

        ខ្សែការពារសញ្ជាតិ​អាល្លឺម៉ង់​ Rudiger ​ត្រូវ​បានបើកឲ្យចាកចេញ​ ស្របពេល​ក្លឹប​យក្ស​បារាំង PSG ចាប់អារម្មណ៍ បន្ទាប់ពីកីឡាករ​រូបនេះ​ត្រូវ​បាន​ដកចេញពី​ក្រុម​ជម្រើស​របស់ក្រុម Chelsea ។

        ក្លឹប Bayern Munich ក៏​បន្តចំណាប់អារម្មណ៍​របស់ខ្លួន​ឡើង​វិញ​លើ​កីឡាករ Callum​ ផងដែរ ប៉ុន្តែ​ក្លឹប Chelsea មិន​ទំនងជា​អនុញ្ញាតឲ្យ​កីឡាករ​រូបនេះ​ចាកញចេញនៅឡើយ​ទេ ស្របពេល​កីឡាករ Christian Pulisic អវត្តមាន​ដោយសារបញ្ហា​របួស​។

        Callum ត្រូវ​ការ​ពេលវេលា​ ដើម្បី​អាចលេងបាន​ពេញលេញ​ បន្ទាប់ពី​មាន​បញ្ហា​របួស​ ហើយ​មាន​ការ​ធ្លាក់ទម្រង់លេង​ បន្ទាប់ពី​មាន​ឱកាស​បង្ហាញមុខ​ក្នុងក្រុមជម្រើស​ដំបូង​អង់គ្លេស​ ប៉ុន្តែ Chelsea មិន​ទំនងជា​អនុញ្ញាតឲ្យ​ចាកចេញ​ទៅក្លឹប​មួយទៀតនៅក្របខណ្ឌ EPL នោះទេ។

        នៅពេលសួរនាំទាក់ទិនការចាកចេញរបស់​កីឡាករ​ទាំងពីរនេះ លោក​ Lampard បាន​និយាយថា “​អាទិភាព​របស់​ខ្ញុំ​គឺធ្វើ​ឲ្យប្រាកដថា ខ្ញុំរក្សា​បាន​ក្រុម​ខ្លាំង​មួយសម្រាប់ក្លឹបនេះ ប៉ុន្តែ​ប្រាកដណាស់ នឹងមានការ​ពិភាក្សា​ជាលក្ខណៈ​បុគ្គលទេ”៕

adverise with khmeread