អាវុធហត្ថរាជធានីបញ្ជូនជនជាតិចិន៣នាក់ទៅតុលាការផ្តន្ទាទោស

ភ្នំពេញ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យជាជនជាតិចិន៣នាក់ ទៅកាន់តុលាការដើម្បីធ្វើការផ្តន្ទាទោស តាមច្បាប់ពាក់ព័ន្ធករណីគ្រឿងញៀននារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

មន្ត្រីងាវុធហត្ថនិយាយថា ជនសង្ស័យជាជនជាតិចិនទាំង០៣នាក់រួមមាន ១-ឈ្មោះ ZHOU CHAOJIANG ភេទប្រុស អាយុ៣៨ឆ្នាំ, ២- ឈ្មោះ MENG LINGSHUANG ភេទស្រី អាយុ៣៦ឆ្នាំនិង៣-ឈ្មោះ ZHAI FAQIN ភេទប្រុស អាយុ៣៧ឆ្នាំ។

មន្ត្រីដដែលបន្តថា ជនសង្ស័យទាំង០៣នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន រួមជាមួយកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ និង កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន សហការគ្នាឆ្មក់បង្ក្រាប កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបន្ទប់គ្មានលេខជាន់ទី១ ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ប្លង់ សុផល។ 

យោងតាមរបាយការណ៍របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចទាំង០៣ជំនាញ បានចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទក្រាមសថ្លា ចំនួន០២កញ្ចប់ និង ០១ដប ទម្ងន់ ១៤.៨៨ក្រាម ព្រមទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀន និងថង់ប្លាស្ទិក សម្រាប់ច្រកគ្រឿងញៀនមួយចំនួន៕

adverise with khmeread