ឃាត់បុរសកូរ៉េម្នាក់យកដុំថ្ម,ដបស្រាបៀរគប់ចូលផ្ទះពលរដ្ឋនិងយកប្រេងប្រុងដុតនៅមុខផ្ទះ

ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិកូរ៉េខាងត្បូង បានយកដុំថ្មនិងដបស្រាបៀរ ព្រមទាំងមែកឈើមកគប់ចូលផ្ទះប្រជាពលរដ្ឋ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១ថ្ងៃត្រង់ម្តង បន្ទាប់មកបាន  យកប្រេងម៉ាស៊ូតមកចាក់ហើយបម្រុងដុតមុខផ្ទះប្រជាពលរដ្ឋម្តងទៀតនៅខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៨ព្រឹក។

សមត្ថកិច្ចនិយាយថា អត្តសញ្ញាណជនសង្ស័យឈ្មោះ LIM HYGUNG ភេទប្រុស ឆ្នាំកំណើត ១៩៧០ ជនជាតិកូរ៉េខាងត្បូង ស្នាក់នៅមិនពិតប្រាកដ។ ឆ្លងតាមការធ្វើតេស្តស្វែងរកសារធាតុញៀនបឋម ជនសង្ស័យខាងលើ (វិជ្ជមាន+) មានសារធាតុញៀនក្នុងទឹកនោម។វត្ថុតាងចាប់យករួមមានដុំថ្មី, អំបែងដប និងមែកឈើ។

ករណីនេះប៉ូលិសខណ្ឌដូនពេញកំពុងចាត់ការបុរសជនជាតិកូរ៉េខាងលើនេះតាមនីតិវិធី៕


 

adverise with khmeread