មនុស្សយន្តយក្សរបស់ជប៉ុនសង់ច្រើនឆ្នាំហើយទើបតែចេះដើរនៅឆ្នាំ២០២០នេះ

នេះគឺជាមនុស្សយន្តយក្សកម្ពស់១៨ម៉ែត្រ និងទម្ងន់២៥តោន។ អស់ពេលជាច្រើនឆ្នាំនៃការសាងសង់មនុស្សយន្ត Gundam ទើបតែចេះដើរ។

មនុស្សយន្ត ដែលផ្អែកទៅលើភាពយន្តគំនូរជីវចល Mobile Suit Gundam ដែលល្បីតាំងពីឆ្នាំ១៩៧០មក ទើបតែអាចបោះជំហានរបស់ខ្លួនបាននៅសប្ដាហ៍នេះនៅទីក្រុងកំពង់ផែ Yokohama។

មនុស្សយន្តនេះ គឺជារបស់ចាប់អារម្មណ៍បំផុតមួយក្នុងរោងចក្រ Gundam Factory Yokohama កាលពីថ្ងៃទី១ តុលាឆ្នាំមុន ប៉ុន្ដែដោយសារការរីករាលដាលវីរុសកូរ៉ូណា មានន័យថាវានឹងមិនបញ្ចេញផ្លូវការនៅឡើយរហូតដល់ចុងឆ្នាំនេះ៕


 

adverise with khmeread