ឃាត់បុរសម្នាក់តាមដីកាពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបកណ៍ អាចជួញដូរបាន»

ភ្នំពេញ ៖ ជនជាប់ចោទម្នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០ និង៤០នាទី ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបកណ៍ អាចជួញដូរបាន»។

ប៉ូលិសនិយាយថា ជនជាប់ចោទឈ្មោះ សៅ សាវឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ សាសនាព្រះពុទ្ធ មានស្រុកកំណើត ឃុំយាងថ្មី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីលំនៅបច្ចុប្បន្នផ្ទះលេខ3K ផ្លូវ7A បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការចាប់ខ្លួនយោងតាម ដីកាបង្គាប់ឱ្យនាំខ្លួន លេខ ១១៧០ ឋ.ដ.ច.ន ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ របស់លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញដែលបង្គាប់ឱ្យនាំខ្លួនពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបកណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៩៕

adverise with khmeread