ឃាត់ជនសង្ស័យ២នាក់ដាក់អន្ទាក់ចាប់សត្វព្រៃក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព

ឧត្តរមានជ័យ ៖ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិល បានសហការជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី បានចុះល្បាតចាប់ពីចំណុចប៉ុស្តិ៍អូរកូនតឹងដល់ចំណុចប៉ុស្តិ៍កប់គងបានប្រទះឃើញជនសង្ស័យ២នាក់ដាក់អន្ទាក់ចាប់សត្វព្រៃ (ជ្រូកព្រៃ) ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តឧត្តរមានជ័យ នៅថៃ្ង២៣ ខែកញ្ញា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា ជនសង្ស័យទាំងពីររួមមាន ១-ឈ្មោះ សួង សាក់ ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅក្នុងភូមិត្រាំសសរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប និង២-ឈ្មោះ វ៉ន វៀង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅ ភូមិត្រាំសសរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

បច្ចុប្បន្នជនសង្ស័យបាននាំយកមកស្នាក់ការអូរអំបិលនិងបញ្ជូនមកមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ៕


 

adverise with khmeread