អាជ្ញាកណ្តាលបាល់ទាត់អ៊ីតាលីនិងមិត្តស្រីជាតារាបង្ហាញម៉ូតត្រូវជនសង្ស័យចាក់សម្លាប់នៅក្នុងផ្ទះ

បាល់ទាត់អ៊ីតាលីកំពុងកាន់ទុក្ខបន្ទាប់ពីអាជ្ញាកណ្តាលអាជីពម្នាក់និងមិត្តស្រីរបស់គាត់ត្រូវបានគេចាក់សម្លាប់នៅឯផ្ទះរបស់ពួកគេក្នុងទីក្រុង Lecce ។

លោក Daniele De Santis អាយុ ៣៣ ឆ្នាំដែលបម្រើការងារច្រើនជាងគេនៅក្របខណ្ឌ Serie C របស់អ៊ីតាលីត្រូវបានសម្លាប់កាលពីថ្ងៃចន្ទរួមជាមួយដៃគូដែលជាតារាបង្ហាញម៉ូតរបស់គាត់ គឺនាង Eleonora Manta អាយុ ៣០ ឆ្នាំ។

ប៉ូលិសបានបើកការស៊ើបអង្កេតករណីឃាតកម្មលើដៃគូនេះហើយ។

យោងតាមការចុះផ្សាយរបស់វេបសាយ La Repubblica សាកសពរបស់ De Santis ត្រូវបានរកឃើញនៅលើជណ្តើរជាន់ទីពីរនៃអគារផ្ទះល្វែងរបស់ពួកគេ ដោយសាកសពរបស់នាង Manta ត្រូវបានរកឃើញនៅខាងក្នុងផ្ទះរបស់ពួកគេ។

លើសពីនេះទៀតមានការអះអាងថា បុរសម្នាក់ត្រូវបានគេឃើញកំពុងរត់ចេញពីកន្លែងកើតហេតុជាមួយនឹងកាំបិត បន្ទាប់ពីអ្នកជិតខាងបានស្រែក។

ប៉ូលិសមិនទាន់បានកំណត់អត្តសញ្ញាណជនសង្ស័យជាផ្លូវការនៅឡើយ ហើយទោះបីជាមានកាមេរ៉ាសុវត្ថិភាពនៅក្បែរកន្លែងកើតហេតុក៏ដោយក៏បុរសនោះបានលាក់បិទមុខជិតឈឹង និងត្រូវបានគេឃើញស្ពាយកាបូបនៅលើស្មាផងដែរ៕

adverise with khmeread