ធ្លាយរឿងសម្ងាត់ រ៉ូលីន ណាត់ជួបកំលោះសង្ហារ២រូប

    ភ្នំពេញ៖នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេជុំវិញរឿងរ៉ាវបែកធ្លាយតារាសម្ដែង និងកំប្លែងកញ្ញា រ៉ូលីន ត្រៀមណាត់ជួបកំលោះសង្ហា២រូបក្នុងគោលបំណងឡើងឋានសួគ៍ជាមួយគ្នានៅថ្ងៃទី២៨ ខាងមុខនេះ។

បើតាមប្រភពច្បាស់ការមួយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កំលោះសង្ហា២រូបដែលគេសង្ស័យថា រ៉ូលីន តណាត់ជួបឡើងឋានសួគ៍នោះគឺលោក សៀង វណ្ឌី ហៅបង Fiber និង ឌីជេ Jik ដោយកំលោះសង្ហាទាំងពីររូបនេះល្បីថាធ្លាប់មានទំនាក់ទំនងជាមួយ រ៉ូលីន យូរដែរហើយតែមិនទាន់ហ៊ានបើកចំហជាសារធារណៈ ទើបតែបែកធ្លាយនៅព្រឹកថ្ងៃទី២៤ កញ្ញា នេះសមដូចពាក្យចាស់លោកពោលថាក្រដាសយកទៅខ្ចប់ភ្លើងមិនជិតនោះទេ។ដូច្នេះរឿងអ្វីមួយដែលកើតឡើងហើយមិនអាចលាក់បាំងបាននោះទេ ថ្ងៃណាមួយវាគង់តែបែកធ្លាយគ្រាន់តែថាយូរ និងឆាប់តែប៉ុណ្ណោះ។
ប្រភពដដែលបន្ថែមថា ចំពោះទីតាំងដែល រ៉ូលីន ណាត់ជួបកំលោះសង្ហាឡើងឋានសួគ៍នោះ  ក្នុងបុរីស៊ីវីល័យទំនើបមួយកន្លែងដែលចុះពីផ្លូវវែងស្រេង តែបន្ដិចនឹងទៅដល់ហើយ ចំណែកឯឈ្មោះបុរីនោះលោក មិនចាំនោះ។

ជុំវិញការអះអាងរបស់ប្រភពខាងលើនេះដែរមិនដឹងថាជាការពិតឬយ៉ាងណានោះទេ ព្រោះ កញ្ញា រ៉ូលីន និងភាគីទាំងពីដែលជាប់ពាក់ព័ន្ធមិនអាចសុំការបកស្រាយបានឡើយសង្ឃឹមថាអ្នកទាំង៣នឹងចេញមុខបកស្រាយឲ្យពុកម៉ែបងប្អូនបានដឹងក្នុងពេលឆាប់នេះផងទៅចុះ៕

adverise with khmeread