បើចង់ទៅវៀតណាមទិញកូនអាវភ្លៀងទុកមុនឱ្យហើយ ខណៈប៉ូលិសរឹបអូសបានស្រោមអនាម័យមួយទឹកចំនួន ៣២៤.០០០

ប៉ូលិសនៅវៀតណាមបានរឹងបអូសស្រោមអនាម័យប្រើរួចចំនួន ៣២៤.០០០ ដែលយកទៅកែច្នៃលក់ឡើងវិញ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី២៤កញ្ញា។ 

បុគ្គលិកស៊ីប្រាក់ឈ្នួលត្រូវគេប្រគល់ការងារឱ្យលាងសម្អាតស្រោមអនាម័យប្រើរួច មុនពេលរៀបស្រោមឱ្យមានរបៀបវិញដោយប្រើលិង្គឈើជួយសារ៉េសារ៉ង់។ 

ប្រតិបត្តិការផលិតស្រោមមួយទឹកនេះត្រូវបានធ្វើឡើងចេញពីឃ្លាំងមួយនៅខេត្តបិញដួងនៅភាគខាងត្បូងប្រទេសវៀតណាម។ 

ប៉ូលិសបានបង្ក្រាបឃ្លាំងនេះកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយរឹបអូសយកស្រោមអនាម័យមួយទឹកនោះទាំងអស់។ 

នាង Pham Thi Thanh Ngoc អាយុ៣៣ឆ្នាំ ជាម្ចាស់ឃ្លាំងផលិតស្រោមមួយទឹក ត្រូវបានចាប់ខ្លួន និងអះអាងថា នាងបានទទួលស្រោមអនាម័យទាំងនេះចំនួនម្តងក្នុងមួយខែពីមនុស្សមិនស្គាល់ឈ្មោះម្នាក់។ 

យោងតាមវេបសាយ VN Explorer នាងបានលាងសម្អាត ហាលឱ្យស្ងួត និងរៀបចំស្រោមឱ្យមានរបៀបឡើងវិញ មុនពេលលក់ឱ្យសាធារណជនដូចជារបស់ថ្មីអ៊ីចឹង។ 

របាយការណ៍ក្នុងស្រុករាយការណ៍ថា ស្រោមមួយទឹកទាំងនេះត្រូវបានផ្គត់ផ្គង់ដល់សណ្ឋាគារនិងតូបតាមផ្សារនៅក្បែរឃ្លាំងនោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត