ការទម្លាក់ដុំបាល់អបអរបុណ្យឆ្លងឆ្នាំនៅទីលាន Times Square នឹងត្រូវលុបចោលជាលើកដំបូងក្នុងរយៈពេល ១១៤ ឆ្នាំ

ឆ្នាំនេះគឺជាលើកដំបូងហើយក្នុងរយៈពេល ១១៤ឆ្នាំ ដែលគេនឹងមិនឃើញមានហ្វូងមនុស្សនៅតំបន់ពាណិជ្ជកម្ម Times Square ដើម្បីអបអរសាទរនៅថ្ងៃចូលឆ្នាំសកលនៅជុំវិញដុំបាល់ Ball Drop ដែលជានិមិត្តសញ្ញាសម្រាប់ថ្ងៃឆ្លងឆ្នាំថ្មីនៅក្នុងទីក្រុងញូវយ៉ក។

នៅក្នុងវិធានការណែនាំជំងឺកូវីដ១៩ចុងក្រោយបំផុត ក្រុមន្រ្តីអាមេរិកបានប្រកាសពីការផ្លាស់ប្តូរដ៏ធំមួយចំនួនទៅលើកម្មវិធីប្រចាំឆ្នាំនេះកាលពីថ្ងៃពុធ ដោយនិយាយថា ខណៈដែលដុំបាល់នេះនឹងនៅតែទម្លាក់ចុះ ការប្រមូលផ្តុំគ្នាកកកុញដើម្បីអបអរនឹងត្រូវបានហាមឃាត់។ 

លោក Tim Tompkins អ្នកគ្រប់គ្រងទីលាន Times Square និយាយថា អ្វីដែលមិនផ្លាស់ប្តូរគឺការបង្ហាញម៉ោងរាប់ថយក្រោយ និង ការបាញ់កាំជ្រួច៕

adverise with khmeread