លោកត្រាំនឹងមិនផ្ទេរអំណាចដោយសន្តិវិធីទេបើចាញ់ឆ្នោត តែចូ បាយដិនថានឹងប្រើយោធាអូសកចេញពីសេតវិមាន

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបដិសេធមិនប្តេជ្ញាផ្ទេរអំណាចដោយសន្តិវិធីនោះទេ ប្រសិនបើគាត់ចាញ់ការបោះឆ្នោតខែវិច្ឆិកា។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៤កញ្ញា។ 

ប្រធានាធិបតីរូបនេះបានប្រាប់សន្និសីទសារព័ត៌មាននៅឯសេតវិមានថា "មែនហើយយើងនឹងត្រូវមើលថាមានអ្វីកើតឡើង។ អ្នកនឹង​ដឹង​រឿងទាំងនោះ"។

លោកត្រាំក៏បាននិយាយផងដែរថា លោកជឿជាក់ថាលទ្ធផលនៃការបោះឆ្នោតអាចនឹងបញ្ចប់នៅក្នុងតុលាការកំពូលរបស់សហរដ្ឋអាមេរិក ខណៈគាត់សាជាម្តងទៀតបានបង្កើតការសង្ស័យទៅលើការបោះឆ្នោតតាមប្រៃសណីយ៍។

រដ្ឋជាច្រើនកំពុងលើកទឹកចិត្តក្នុងការបោះឆ្នោតតាមប្រៃសណីយ៍ ដោយលើកឡើងពីតម្រូវការដើម្បីការពារប្រជាជនអាមេរិកឱ្យរួចផុតពីការឆ្លងវីរុសកូរ៉ូណា។

រាល់បេក្ខជនចាញ់ឆ្នោតប្រធានាធិបតីសម័យទំនើបសុទ្ធតែទទួលស្គាល់បរាជ័យ។

ប្រសិនបើលោកត្រាំបដិសេធមិនព្រមទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ នោះវានឹងនាំសហរដ្ឋអាមេរិកចូលទៅក្នុងទឹកដីដែលមិនមានការផ្លាស់ប្តូរ ហើយវាក៏មិនច្បាស់នោះដែរថាតើបញ្ហានេះនឹងទៅជាយ៉ាងណា។

ទោះយ៉ាងណាគូប្រជែងរបស់ប្រធានាធិបតីត្រាំ គឺលោក ចូ បាយដិន មកពីបក្សប្រជាធិបតេយ្យធ្លាប់បាននិយាយថា នៅក្នុងសេណារីយ៉ូនេះលោកជឿជាក់ថា យោធានឹងត្រូវបានដាក់ពង្រាយដើម្បីដកលោកត្រាំចេញពីសេតវិមាន៕ ប្រភព ៖ BBC

adverise with khmeread