បុរសមហាសំណាង រើអីវ៉ាន់រញ៉េរញ៉ៃចេញពីឃ្លាំង ប្រទះឃើញប៉ាន់តែបុរាណចិន លក់បានជិត ៥០០.០០០ ដុល្លារ

ប៉ាន់តែដ៏តូចមួយរបស់ចិន ដែលរកឃើញអំឡុងពេលបិទប្រទេសអង់គ្លេសក្នុងពេលរើអីវ៉ាន់រញ៉េរញ៉ៃចេញពីឃ្លាំងដាក់ឡាន បានដាក់លក់ដេញថ្លៃបាន ៣៩០.០០០ ផោន (៤៩៧.៦៣៤ ដុល្លារ)។

ប៉ាន់តែប្រវត្តិសាស្ដ្រនេះត្រូវគេជឿថាជាប៉ាន់តែមួយក្នុងចំណោមប៉ាន់តែចំនួន៤ដែលនៅសេសសល់ គ្រោងយកទៅកន្លែងសប្បុរសធម៌មួយ បន្ទាប់ពីវាប្រឡាប់សុទ្ធតែធូលីនៅក្នុងផ្ទះមួយក្នុងតំបន់ Derbyshire។

ប៉ាន់តែមានប្រវែង១៥សង់ទីម៉ែត្រនោះបានទាក់ទាញការដេញថ្លៃក្នុងតម្លៃ១០ម៉ឺនផោន ហើយត្រឹមតែ១១នាទីប៉ុណ្ណោះវាលក់បានក្នុងតម្លៃស្ទើរ១០ដងនៃតម្លៃដើម។

ក្រុមហ៊ុនដេញថ្លៃ Hansons Auctioneers ដំបូងសង្ឃឹមថា ប៉ាន់តែសតវត្សទី១៨នេះនឹងលក់បានក្នុងតម្លៃ២ម៉ឺនទៅ៤ម៉ឺនផោនប៉ុណ្ណោះ មុនពេលវាឡើងដល់១៥ម៉ឺនផោន។

ហើយអ្នកជំនាញក៏ជឿដែរថា ប៉ាន់តែនេះធ្លាប់កាន់ដោយព្រះចៅអធិរាជចិន Qianlong ក្នុងសតវត្សរ៍ទី១៨ បន្ទាប់ពីវាត្រូវបានគេនាំចូលទៅក្នុងបរិវេណហាង Etwall របស់ក្រុមហ៊ុននៅជិតទីក្រុង Derby សម្រាប់ការវាយតម្លៃដោយឥតគិតថ្លៃកាលពីដើមឆ្នាំនេះ។

ម្ចាស់របស់ប៉ាន់តែមិនបញ្ចេញឈ្មោះអាយុ៥១ឆ្នាំ សារភាពថា ដំបូងចង់យកប៉ាន់នេះឱ្យទៅកន្លែងសប្បុរសធម៌ តែក៏បោះបង់គំនិតនេះចោលវិញ ព្រោះវាជារបស់មានតម្លៃ ដែលឪពុកម្តាយរបស់គាត់យកវាពីចិនអំឡុងសម័យសង្គ្រាមលោកលើកទី២៕  ប្រភព ៖ Daily Mail 

adverise with khmeread

អ្នកនឹងចូលចិត្ត