ប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ២នាក់លួចម៉ូតូកសិករកំពុងបង់សំណាញ់នៅវាលស្រែ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនក្នុងករណីប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោកលួចយកម៉ូតូ ខណៈម្ចាស់ម៉ូតូ កំពុងបង់សំណាញ់ចាប់ត្រីនៅវាលស្រែ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០ និង៤០នាទី ត្រង់ចំណុច វាលស្រែចិញ្ចើមផ្លូវលេខ២១៧ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ គក ថន ភេទប្រុស អាយុ៤១ឆ្នាំ ជនជតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិព្រៃកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ០២នាក់រួមមាន ១-ឈ្មោះ ខុម ចាន់ណែង ហៅ ខុម ចាន់ណេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ ទីលំនៅផ្ទះលេខ២៨៧ ផ្លូវលំ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និង ២-ឈ្មោះ ខុម ចាន់នុត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។
   
វត្ថុតាងចាប់យក ដែកជ្រុងចុងសំប៉ែតស្រួចចំនួន០៤, សោខ្សៀលេខ៨ចំនួន០២, ដុំថ្ម (គ្រាប់ចំពាម) ចំនួន០៣, ចំពាមកៅស៊ូចំនួន០១, ដង្កាប់ចំនួន០១, កូនសោម៉ូតូចំនួន០២, សំណាញ់ទាក់សត្វចំនួន០១ដុំ, កាបូបស្ពាយចំនួន០១, ម៉ូតូ ០២គ្រឿង និងកញ្ចប់បារីម៉ាកMEVIUS ចំនួន០១។
    
ប៉ូលិសបន្តថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៩និង៤០នាទី ជនរងគ្រោះឈ្មោះ គក ថន ភេទប្រុស អាយុ៤១ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ 1CR-7726 ចេញពីផ្ទះជួលស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ទៅដាក់សំណាញ់រកត្រីនៅ វាលស្រែស្ថិតនៅ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោហើយជនរងគ្រោះក៏បានទុក ម៉ូតូម៉ាក ខាងលើ នៅវាលស្រែចិញ្ចើមផ្លូវលេខ២១៧ រួចក៏ដើរទៅរកត្រីដែលមានចម្ងាយពីម៉ូតូ២០ម៉ែត្រ។ 

ពេលជនរងគ្រោះកំពុងតែរកត្រី ក៏មានជនសង្ស័យនាក់ គឺឈ្មោះ ខុម ចាន់ណែង ហៅ ខុម ចាន់ណេង និងឈ្មោះ ខុម ចាន់នុត បានជិះមូតូ០១គ្រឿងម៉ាកស្តុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1AF-7177 ឌុបគ្នាមកដល់ជនសង្ស័យឈ្មោះ ខុម ចាន់ណែង ហៅ ខុម ចាន់ណេង បានចុះដើរមកធ្វើសកម្មភាពលួចម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ ១CR-៧៧២៦ របស់ជនរងគ្រោះបានសម្រេច រួចធាក់បញ្ឆេះតែធាក់មិនទាន់ឆេះ។ 

ខណៈនោះជនរងគ្រោះបានក្រឡេកមើលឃើញជនសង្ស័យឈ្មោះ ខុម ចាន់ណែង ហៅ ខុម ចាន់ណេង កំពុងតែធាក់ម៉ូតូបញ្ឆេះ ក៏បានស្រែកឆោឡោថា «ចោរៗ» ហើយជនសង្ស័យក៏បានចុះពីលើម៉ូតូរបស់ជនរងគ្រោះ រត់ទៅជិះម៉ូតូរបស់គេ(ជនសង្ស័យ)វិញបើកម៉ូតូឌុបគ្នាគេចខ្លួន ទៅទិសខាងជើង ហើយក៏មានសមត្ថកិច្ចជិះម៉ូតូ ល្បាតតាមផ្លូវលេខ២១៧ ស្រាប់ បានឃើញហេតុការណ៍នោះ ក៏ជួយអន្តរាគមន៍ជិះដេញតាមពីក្រោយ។

រហូតដល់ចំណុចផ្លូវបេតុង ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ សមត្ថកិច្ចធ្វើការ ឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ រួមជាមួយវត្ថុតាង ដែកជ្រុងចុងសំប៉ែត ស្រួចចំនួន០៤, សោខ្សៀលេខ៨ ចំនួន០២,ដុំថ្ម (គ្រាប់ចំពាម) ចំនួន០៣, ចំពាម កៅស៊ូចំនួន០១, ដង្កាប់ចំនួន០១, កូនសោម៉ូតូចំនួន០២, សំណាញ់ទាក់សត្វចំនួន៩១ដុំ, កាបូបស្ពាយពណ៌ខៀវ ចំនួន០១, ម៉ូតូម៉ាកស្តុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តា ១1AF-៧១៧៧១ គ្រឿង, កញ្ចប់បារីម៉ាក MEVIUS ចំនួន០១, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ ១CR-៧៧២៦ មកធ្វើការសាក សួរនៅអធិការដ្ឋានខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។ 

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង០២នាក់ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពកាច់សោកលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយកាលពីថ្ងៃ០៣ ខែ មិថុនា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ខុម ចាន់ណែង ហៅ ខុម ចាន់ណេង បានធ្វើសកម្មភាពលួចម៉ូតូ របស់ប្រជាពលរដ្ឋ ត្រង់ចំណុចខាងមុខឡឥដ្ឋ ផ្លូវបេតុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

 ជនសង្ស័យឈ្មោះ ខុម ចាន់ណែង ហៅ ខុម ចាន់ណេង ត្រូវបានលោក ហម ម៉េងសែ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន ៣៨៣ (ឆ.១) ដ.ច.ន/២០ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារព្រៃស (ម១) កំណត់រយៈពេល ០២ ឆ្នាំ។ 

ប៉ូលិសបន្តទៀតថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០និង៤០នាទី ខាងលើជនសង្ស័យបានមកធ្វើសកម្មភាព លួចកាច់សោកម៉ូតូរបស់ជនរងគ្រោះម្តងទៀត ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន រួមជាមួយវត្ថុតាង រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យទាំង០២នាក់ខាងលើ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕


           

adverise with khmeread