រកឃើញលុយច្រើនសន្ធឹកលាក់នៅក្នុងជញ្ជាំងផ្ទះរបស់ស្តេចត្រាញ់គ្រឿងញៀនកូឡុំប៊ី

ក្មួយប្រុសមួយរូបរបស់ស្តេចគ្រឿងញៀនដ៏ល្បីឈ្មោះ Pablo Escobar បាននិយាយថា គាត់បានរកឃើញថង់ប្លាស្ទិចកដែលមានលុយ ១៨លានដុល្លារលាក់ទុកនៅក្នុងជញ្ជាំងផ្ទះមួយរបស់ពូរបស់គាត់។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

លោក Nicolás Escobar បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូឡុំប៊ីថា​ "អារម្មណ៍" របស់គាត់បានចង្អុលបង្ហាញពីកន្លែងរកឃើញប្រាក់នេះនៅក្នុងផ្ទះល្វែងដែលគាត់រស់នៅក្នុងទីក្រុង Medellín។

គាត់បាននិយាយថា នេះមិនមែនជាលើកទីមួយទេដែលគាត់បានរកឃើញលុយនៅកន្លែងដែលពូរបស់គាត់បានប្រើប្រាស់ដើម្បីគេចផុតពីការរឹបអូស ខណៈដែល Pablo Escobar ត្រូវបានរាយការណ៍ថាបានលាក់ទ្រព្យសម្បត្តិរាប់លានដុល្លារ។

គាត់បានស្លាប់នៅក្នុងការបាញ់ប្រហាររបស់ប៉ូលិសក្នុងឆ្នាំ១៩៩៣។

នៅចំណុចកំពូលនៃអាជីពជាស្តេចត្រាញ់គ្រឿងញៀនរបស់ខ្លួន លោក Escobar ត្រូវបានគេបញ្ជាក់ថាគឺជាបុគ្គលដែលមានបំផុតចំណាត់ថ្នាក់ទីប្រាំពីរក្នុងពិភពលោក៕


 

adverise with khmeread