ឃាត់ជនសង្ស័យម្នាក់ជិះកង់ទៅលួចកាត់ខ្សែភ្លើងនៅសង្កាត់ព្រែកថ្មី

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះកង់ទៅលួចកាត់ខ្សែភ្លើង នៅផ្ទះគ្មានលេខ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១យប់ត្រូវបានម្ចាស់ផ្ទះឃើញឃាត់ខ្លួនរួចប្រគល់ឱ្យប៉ូលិសចាត់ការតាមផ្លូវច្បាប់។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ​ នួន គឹមសាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ស្រេង រុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះកំពុងដេកនៅផ្ទះកើតហេតុ ស្រាប់តែជនសង្ស័យជិះកង់មកឈប់ជិតផ្ទះជនរងគ្រោះ រួចយកកន្រ្តៃដែកកាត់ខ្សែភ្លើងជនរងគ្រោះនៅលើរបងប្រវែងជាង៨០ម៉ែត្រមូលជាដុំដាក់លើកង់បម្រុងជិះចេញ ក៏ត្រូវបានជនរងគ្រោះឃើញឃាត់ខ្លួន រួមជាមួយវត្ថុតាងប្រគល់ឱ្យសមត្ថកិច្ចខណ្ឌច្បារអំពៅចាត់ការតាមច្បាប់៕


 

adverise with khmeread