adverise with khmeread 0

ធ្លាប់​គិត​លេខ​តូចតាច​អត់​ចេញ​ទេ​? វា​ស្ថិត​ក្នុងចំណោម​រោគសញ្ញា​សុខភាព​ធ្ងន់ធ្ងរ​ទាំង ៥ នេះ​

    ​ប្រសិនបើ​លោកអ្នក​ជាម​នុស្ស​ពូកែ​បារម្ភ​ខ្លាច​កើត​ជំងឺ លោកអ្នក​មិនគួរ​អាន​អត្ថបទ​នេះ​ទេ​! ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​មួយចំនួន ដែល​មើលទៅ​ពុំ​គ្រោះថ្នាក់​ទេ​...​ប៉ុន្តែ​វា​អាច​បង្ហាញ​ពីថ្ងៃ​អ​ន្សា​រ​របស់លោក​។

​    ​១. ធ្មេញ​ពុក​=​ក្រពះ​មិនល្អ​
​    ​ទោះបី​ខំ​ដុសធ្មេញ តម​អាហារ​ដែល​មិនគួរ​ញ៉ាំ និង​ធ្វើតាម​ពេទ្យធ្មេញ​គ្រប់បែបយ៉ាង​ហើយ តែ​ធ្មេញ​អ្នក​នៅតែ​ពុក​មែន​ទេ​? ប្រាកដ​ណាស់ លោកអ្នក​ប្រហែលជា​កំពុងមាន​បញ្ហា​លើស​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​ហើយ​!

​    ​២. ជ្រុះ​សក់​=​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​
​    ​ចំពោះ​បុរស ការ​ជ្រុះ​សក់​អាចមាន​ទំនាក់ទំនង​ជាមួយនឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ ការសិក្សា​ជាច្រើន​បាន​បង្ហាញថា បុរស​ដែល​ទំពែក​ក្បាល​ជា​មធ្យម ៨៣ ភាគរយ​គឺ​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។

​    ​៣. ការសរសេរ​ប្រែប្រួល​=​ជំងឺ Parkinson's (​ជំងឺ​ញ័រ​សរសៃ​សាច់ដុំ​)
​    ​សូម​សរសេរ​មួយ​ប្រយោគ​លើ​ក្រដាស​។ ឥឡូវ​សរសេរ​វា​ឡើងវិញ​ឱ្យបាន ៩ ដង​។ តើ​មាន​កត់សម្គាល់ឃើញ​អ្វី​ប្លែក​ទេ​? ប្រសិនបើ​គ្រប់ពេល​លោកអ្នក​សង្កេតឃើញ​អក្សរ​កាន់តែ​រួម​តូច​ទៅៗ និង​សរសេរ​ប្រជ្រៀត​គ្នា​ចង្អៀត​ប៉ែស នេះ​អាចជា​សញ្ញា​ប្រាប់​ជាមុន​អំពី​ជំងឺ Parkinson's​។

​    ​៤. អសមត្ថភាព​ក្នុង​ការគិត​លេខ​ងាយៗ​=​ជំងឺ​បាត់បង់​ការចងចាំ​
​    ​អសមត្ថភាព​ក្នុង​ការគិត​លេខ​ងាយៗ​អាចជា​សញ្ញា​ប្រាប់​មុន​អំពី​ជំងឺ​បាត់បង់​ការចងចាំ​។ ប្រសិនបើ​មាន​បញ្ហា​នេះ​យូរៗ​ម្តង គឺ​ពុំមាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​ប្រសិនបើ​មាន​បញ្ហា​នេះ​ជាប្រចាំ វា​អាចជា​សញ្ញា​ប្រាប់​ជាមុន​ថា នៅពេល​លោកអ្នក​ផុត​វ័យ​កណ្តាល​ទៅនឹង​កើត​ជំងឺ​បាត់បង់​ការចងចាំ​ហើយ​។

​    ​៥. ស្រមុក​=​ជំងឺ​បេះដូង​
​    ​ការ​ដេក​ស្រមុក​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការ​ណែន​សរសៃឈាម​ក្នុង​តំបន់​ក ដែល​អាច​នាំទៅ​កើត​ជំងឺស្ត្រូក (​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​) និង​ជំងឺ​គាំងបេះដូង​។

​    ​ជាការ​ពិត រោគសញ្ញា​នៃ​ជំងឺ​ខាងលើ​អាច​បណ្តាលមកពី​កត្តា​ផ្សេងទៀត ដូច្នេះ​សូមកុំ​ទាន់​អាល​ភ័យ​ស្លន់ស្លោ​។ ត្រូវ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ពិនិត្យ​មើលថា​តើ​លោកអ្នក​មាន​បញ្ហា​ជំងឺ​អ្វីខ្លះ​។ ទោះ​វា​ជា​រោគសញ្ញា​តូចតាច​ពិតមែន តែ​វា​អាច​ប្រាប់​លោកអ្នក​ឱ្យ​ចេះ​ប្រយ័ត្ន​សុខភាព​ជាមុន​៕

adverise with khmeread
ប្រភព៖ វ៉ា​យ​រ៉​ល​ណូ​វ៉ា​

អ្នកនឹងចូលចិត្ត

មតិយោបល់