មន្ត្រីយោធាម្នាក់បើករថយន្តបុកបង្គោលភ្លើងបាក់មួយដើម, រងរបួសស្រាល

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៌បើករថយន្តបុកបង្គោលហ្គោមបំភ្លឺផ្លូវ កើតឡើងនាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០ និង៤៥នាទីយប់ ត្រង់ចំណុចកែងផ្លូវលេខ៣៥៧ លើផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប៉ូលិសនិយាយថា រថយន្តបង្កគ្រោះថ្នាក់ឯកឯងម៉ាក Lexus RX300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2K-1642 បើកបរដោយឈ្មោះ សុខ ណារ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅផ្ទះលេខB៩Aផ្លូវបេតុង ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៥៧ទិសដៅពីជើងទៅត្បូង។ លុះដល់ផ្លូវជាតិលេខ១រថយន្ត បានបត់ឆ្វេងឆ្លងផ្លូវទៅកើតបានជ្រុលទៅបុកបង្គោលហ្គោមបំភ្លឺផ្លូវតែម្តង បណ្តាលឱ្យអ្នកបើកបររបួសស្រាល, រថយន្តខូចខាតធ្ងន់០១គ្រឿង, បង្គោលហ្គោមបំភ្លឺផ្លូវខូចខាត១ដើម។

បច្ចុប្បន្នរថយន្តយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដើម្បីចាត់ការតាមនីតិវិធី។ ផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោកការវាស់វែង ពិនិត្យកន្លែងកើតហេតុប៉ូលិសសន្និដ្ឋានបានថា អ្នកបើកបររថយន្តបើកលឿនខ្វះការប្រុងប្រយ័ត្ន៕

adverise with khmeread