ព័ត៌មានបន្ថែមស្តីពីការឃាត់ខ្លួនបុរសជនជាតិកូរ៉េខាងត្បូង

ភ្នំពេញ ៖ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលមានសារធាតុញៀនក្នុងខ្លួនត្រូវបានប៉ូលិសឃាត់ខ្លួន ក្នុងករណីធ្វើឱ្យខូតខាតដោយចេតនានូវសម្បត្តិទ្រព្យអ្នកដទៃ យកដុំថ្ម និងដបស្រាបៀរ ព្រមទាំងមែកឈើមកគប់ចូលផ្ទះប្រជាពលរដ្ឋ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១ និង១៣នាទីយប់ នៅចំណុច ផ្ទះលេខ៦៨Eo ផ្លូវលេខ១៤៨ ភូមិ៨ សង្កាត់ផ្សារកណ្ដាលទី២ បណ្ដាលឱ្យបែកកញ្ចក់បង្អូច លុះរហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី ជនសង្ស័យខាងលើនេះបានយកប្រេងម៉ាស៊ូតមកចាក់ចូលក្នុងផ្ទះម្ដងទៀតបម្រុងដុតនិងបានគំរាមថែមទៀត។

ប៉ូលិសនិយាយថា អត្តសញ្ញាណជនសង្ស័យឈ្មោះ LIM HYGUNG ភេទប្រុស ឆ្នាំកំណើត១៩៧០ ជនជាតិកូរេខាងត្បូង ស្នាក់នៅមិនពិតប្រាកដ (បាត់បាស្ព័រ) ឆ្លងតាមការធ្វើតេស្តស្វែងរកសារធាតុញៀន ជនសង្ស័យខាងលើ (វិជ្ជមាន+) មានសារធាតុញៀនក្នុងទឹកនោម។ វត្ថុតាងចាប់យករួមមានដុំថ្មីមួយចំនួនធំ, អំបែងដបស្រាមួយចំនួន, កំណាត់ឈើប្រវែងមួយម៉ែត្រ ចំនួន០១, ចានដែកដេរ៉ាដាក់ប្រេងម៉ាស៊ីនចំនួន០១។

ចំណែកអត្តសញ្ញាណជនរងគ្រោះឈ្មោះ រស់ លាង ភេទស្រី អាយុ៣៣ឆ្នាំ សញ្ចាតិខ្មែរ មុខរបរចុងភៅ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ៦៨Eo ផ្លូវ១១៨ ភូមិ៨ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ។

ប៉ូលិសបន្តថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១ និង១៣នាទីយប់ ជនសង្ស័យឈ្មោះ LIM  HYGUNG  ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិកូរ៉េខាងត្បូង ស្នាក់នៅមិនពិតប្រាកដ បានធ្វើសកម្មភាពយកដុំថ្ម ដបស្រាបៀរ និងមែកឈើមកគប់ចូលក្នុងផ្ទះ៦៨Eo ផ្លូវ១១៨ ភូមិ៨ សង្កាត់ផ្សារកណ្ដាលទី២  បណ្ដាលឱ្យបែកកញ្ចក់បង្អួច រួចជនសង្ស័យក៏បានគេចខ្លួនបាត់។

លុះរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី ជនសង្ស័យខាងលើបានមកធ្វើសកម្មភាពម្ដងទៀតដោយបានយកប្រេងម៉ាស៊ូត មកចាក់ចូលក្នុងផ្ទះខាងលើដើម្បីធ្វើការដុត និងបានគំរាមជនរងគ្រោះ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងខាងលើមកកាន់ប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល២ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕


 

adverise with khmeread