រថយន្តស៊េរីទំនើបអូឌីចតលើចិញ្ចើមផ្លូវត្រូវរថយន្តស៊េរីទំនើបម៉ែកសឺដេសបុកខូចខ្ទេច

ភ្នំពេញ ​៖​ បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាកម៉ែកសឺដេសក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកអូឌី ដែលចតចោលជាប់ចិញ្ចើមផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃសុក្រ ទី២៥​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅផ្លូវបេតុងជួរមាត់ទន្លេ​ ខាងក្រោយផ្សារទំនើបអ៊ីអន១​ ស្ថិតក្នុងសង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេបានឃើញរថយន្តស៊េរីទំនើបម៉ាកអូឌី ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ2R-1011 បានបើកមកចតនៅលើចិញ្ចើមផ្លូវនៅកន្លែងកើតហេតុ, បន្ទាប់មកស្រាប់តែមានបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាកម៉ែកសឺដេស​ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ 2BM-6623 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តអូឌីពីក្រោយពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ តែសំណាងល្អមិនមានមនុស្សរងរបួសទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅប៉ូលិសជំនាញការិយាល័យចរាចរណ៍រាជធានីភ្នំពេញមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

adverise with khmeread