PSG គ្រោងដកខ្លួនចេញពីការចរចាខ្ចីជើងកីឡាករ Dele Alli របស់ក្លឹប Spurs

        ក្លឹបយក្សបារាំង PSG នឹង​ដកខ្លួន​ចេញពី​ការ​ចរចា​ខ្ចីជើង​កីឡាករ Dele Alli ពីក្លឹប Spurs ។ Alli ហាក់ដូចជា​ស្ថិតក្នុងដំណើរ​ចាកចេញពី​ក្លឹប Spurs បន្ទាប់ពី​លោក Jose Mourinho ទម្លាក់កីឡាករ​រូបនេះ​ចេញពី​ក្រុមជម្រើស​ដោយសារតែធ្លាក់ទម្រង់លេង​ ហើយ​កីឡាករ​រូបនេះក៏ត្រូវ​បាន​ដកចេញពីក្រុមជម្រើស​សម្រាប់​ការ​ប្រកួត​នៅ​ក្របខណ្ឌ Europa League ក្នុងជំនួប​ជាមួយ​ក្រុម Lokomotiv Plovdiv កាលពីសប្តាហ៍​មុន​ផងដែរ។  

        ប៉ុន្តែ​​នៅពេលនេះក្លឹប PSG ​គ្រោងនឹង​ដក​ខ្លួន​ចេញពី​ការ​ចរចាខ្ចីជើង ​ដោយសារតែ​បញ្ហាហិរញ្ញវត្ថុ​ បើទោះបីជា​ពួកគេមាន​ឆន្ទះ​ក្នុង​ការ​ចរចានៅដំណាក់កាលដំបូងក៏ដោយ។ 

        គ្រូបង្វឹកក្លឹប PSG លោក Thomas Tuchel ចង់ផ្តល់​កិច្ច​សន្យា​លេង​មួយ​ឆ្នាំ​ដល់កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ ហើយ​ Alli ក៏ចាប់អារម្មណ៍​ផងដែរនឹងការផ្តល់ជូននេះ។ ប៉ុន្តែក្តីសង្ឃឹមបានតិចតួចណាស់ដែល​ថា អាចសម្រេចកិច្ចព្រមព្រៀង​នេះដោយសារតែ​គ្មានភាគីណាមួយ​យល់ព្រមនឹងលក្ខខណ្ឌហិរញ្ញវត្ថុ​នេះទេ៕

adverise with khmeread