adverise with khmeread 8d9dcebe cd19 473c 971d bada6fd45110

បុរស​ម្នាក់​ដក​កាំភ្លើង​បាញ់​មេឃ​៤​គ្រាប់ ថា​ដេញ​បង្អើល​ចោរ​

     ភ្នំពេញ ៖ មាន​ករណី​បាញ់បោះ​ប្រមាណ​៤ គ្រាប់​បានកើត​ឡើង​បណ្ដាល​ឲ្យ​អ្នកភូមិ​គោក​ឃ្លៀង​ភ័យ​តក់ស្លុត​មិន​ហ៊ាន​ដើរ​ចេញពីផ្ទះ និង​ផ្អើល​អស់​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​១០​នាទី​យប់​ថ្ងៃទី​៤ ខែមេសា​ឆ្នាំ ២០១៦ ត្រង់ចំណុច​ក្នុងភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ។​

     តាម​ប្រភពព័ត៌មាន​ពី​អ្នកភូមិ​ខាងលើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​សង្ស័យ​ជា​កងកម្លាំងប្រដាប់អាវុធ​បាន​រត់​ដេញ​បាញ់​ម៉ូតូ​ពី​គ្រឿង​ម៉ា​កនិច​មិន​ស្គាល់​ស្លាក​លេខ​ជិះ​គ្នា​បីនាក់​ដែលមាន​ដាវ​សាំ​មូ​រៃ​នៅក្នុង​ម៉ូតូ​ហើយ​បាន​បាញ់​ចំនួន​៤​គ្រាប់​តែ​មិន​ធ្វើ​ឲ្យ​អ្នក​ដែល​គេ​ដេញ​បាញ់​នោះ​ត្រូវ​គ្រោះថ្នាក់​អ្វី​ទេ។​

     តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ម្នាក់ទៀត​ដែលជា​អ្នកភូមិ​រស់នៅ​កន្លែងកើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹងថា  មុនពេល​កើតហេតុ​នៅក្នុង​ភូមិ​ខាងលើ​មានកម្ម​វិធី​ឡើងផ្ទះ​នៅក្នុង​ភូមិ​ខាងលើ ហើយ​គេ​ឃើញ​មាន​ជន​ក្រុមក្មេងស្ទាវ​មួយក្រុម​ជិះ​ម៉ូតូ​ដែលមាន​កាន់​ដាវ​និង​កាំបិត​នៅក្នុង​ដៃ​។ បន្តិចក្រោយមក​គេ​ឃើញ​មាន​បុរស​ម្នាក់​បាន​ដើរទៅ​សួរ​ក្រុមក្មេងស្ទាវ​នោះ​ថា​មានការ​អី​បាន​កាន់​ដាវ​កាន់​កាំបិត​ចឹ​ង ?

     ក្រុមក្មេងស្ទាវ​នោះបាន​ប្រាប់ថា លោក​ឯង​ជា​អ្នក​នៅក្នុង​ភូមិ​នេះ​យើង​មិន​កាប់​លោក​ឯង​ទេ​។ ក្រោយមក​បុរស​ម្នាក់​នោះបាន​ដើរទៅ​ខ្សឹបប្រាប់​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ជា​កងកម្លាំងប្រដាប់អាវុធ​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ខាងលើ​នោះ ហើយ​ស្រាប់តែ​បន្តិច​មក​បុរស​ម្នាក់​នោះបាន​ដក​កាំភ្លើង​បាញ់​បង្អើល​ក្រុមក្មេងស្ទាវ​នោះ​តែម្តង។​

     ក្រោយពេល​កើតហេតុ​គេ​ឃើញ​មាន​កម្លាំង​អាវុធហត្ថ​និង​កម្លាំង​អន្តរាគមន៍​ចុះទៅ​កន្លែងកើតហេតុ​ដើម្បី​សួរនាំ។ ប៉ុន្តែ​មិនបាន​ឃាត់ខ្លួន​បុរស​នោះបាន​ឡើយ ព្រោះ​បានគេច​ពី​កន្លែងកើតហេតុ​បាត់ ហើយ​សមត្ថកិច្ច​បាន​ត្រឹម​រើស​សំបក​គ្រាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់