បំពាក់មេដាយមាសដល់កណ្តុរអាហ្វ្រិកក្រោយវាជួយដោះមីនសង្គ្រោះជីវិតមនុស្ស

កណ្ដុរដោះគ្រាប់មីនមួយក្បាលត្រូវបានប្រគល់រង្វាន់មេដាយមាស George Cross សម្រាប់ "ភាពក្លាហានក្នុងការសង្គ្រោះជីវិតមនុស្ស"។

កណ្ដុរអាហ្រ្វិកយក្សឈ្មោះ Magawa បានរកឃើញគ្រាប់មីនចំនួន៣៩គ្រាប់ និងគ្រឿងផ្ទុះចំនួន២៨ផ្សេងទៀត ចាប់តាំងពីវាត្រូវបានបង្ហាត់ដោយអង្គការ APOPO ដែលជាកន្លែងជំនាញបង្ហាត់សត្វរកគ្រាប់មីន និងជំងឺរបេងលើមនុស្ស។

កណ្ដុរនេះ គឺជាវីរបុរសដ៏ជោគជ័យបំផុតរបស់អង្គការនេះ ដោយបានបោសសម្អាតមីនចេញពីផ្ទៃក្រឡាដីប្រមាណ ១៤១.០០០ ម៉ែត្រការ៉េ ដែលវាស្មើនឹងតារាងបាល់ទាត់ចំនួន២០ឯណោះ។

Magawa ត្រូវបានទទួលស្គាល់សម្រាប់ស្នាដៃរបស់វា និងបានទទួលមេដាយមាស PDSA Gold Medal ថែមទៀតផង៕


 

adverise with khmeread