ក្រុមហ៊ុនចិនមួយត្រៀមបញ្ជូនមនុស្សយន្តដើម្បីជីករ៉ែពីអាចម៍ផ្កាយនៅខាងវិច្ឆិកាខាងមុខនេះ

ក្រុមហ៊ុនចិនមួយបានប្រកាសពីផែនការបង្ហោះមនុស្សយន្តជីករ៉ែលើអាចម៍ផ្កាយទៅក្នុងលំហរអាកាសក្នុងខែវិច្ឆិកាខាងមុខ។

ក្រុមហ៊ុន Origin Space នឹងបញ្ជូនមនុស្សយន្តដំបូងរបស់ខ្លួនទៅលើរ៉ុកកែត Long March ដែលធ្វើប្រតិបត្តិការដោយរដ្ឋបាលអវកាសជាតិចិន បន្ទាប់ពីជំរុញដោយចិនដើម្បីលើកទឹកចិត្តក្រុមហ៊ុនឯកជនចាប់ផ្ដើមជីករ៉ែពីអាចម៍ផ្កាយ។

ក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងទីក្រុងប៉េកាំងបានដាក់ឈ្មោះមនុស្សយន្តជីករ៉ែនោះថា NEO-1 ដែលវាអាចជីករ៉ែច្រើនជាកម្មករជីករ៉ែ។

មនុស្សយន្តនេះនឹងត្រូវប្រើដើម្បីសាកល្បងបច្ចេកវិជ្ជានានានិងតេស្តមើលផលវិបាកចាំបាច់នានាដើម្បីចុះចតនិងជីករ៉ែថ្លៃៗនៅលើអាចម៍ផ្កាយដូចជាមាស ប្រាក់ និង កូប័លជាដើម។

សហស្ថាបនិកក្រុមហ៊ុន Origin Space លោក Yu Tianhong បានប្រាប់ទៅវេបសាយ IEEE Spectrum ថា "គោលដៅ គឺដើម្បីបញ្ជាក់ និងបង្ហាញមុខងារចម្រុះរបស់យានអវកាសដូចជាការកាច់ចង្កូតយាននៅលើគន្លង ការចាប់ស្ទាក់រូបធាតុសេឡេស្ទាលតូចៗ ការកំណត់និងត្រួតពិនិត្យយានអវកាសឆ្លាតវៃ"៕

adverise with khmeread

អ្នកនឹងចូលចិត្ត