ចិនអះអាងថាអង្គការ WHO គាំទ្រខ្លួនក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ដល់ប្រជាជន

មន្ត្រីសុខាភិបាលចិនមួយរូបបាននិយាយកាលពីថ្ងៃសុក្រទី ២៥ ខែកញ្ញាថាអង្គការសុខភាពពិភពលោក (WHO) បានផ្តល់ការគាំទ្រនិងការយោគយល់របស់ខ្លួនដល់ប្រទេសចិនដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ដល់ប្រជាជន ខណៈការសាកល្បងព្យាបាលនៅកំពុងដំណើរការនៅឡើយ។ 

លោក Zheng Zhongwei មន្ត្រីនៅគណៈកម្មាធិការសុខភាពជាតិបាននិយាយថាប្រទេសចិនបានចាប់ផ្តើមកម្មវិធីបន្ទាន់របស់ខ្លួននៅក្នុងខែកក្កដា ក្រោយពីបានទាក់ទងជាមួយអង្គការសុខភាពពិភពលោក (WHO) នៅចុងខែមិថុនា។

កម្មករនិយោជិតចាំបាច់រាប់សែននាក់និងក្រុមមនុស្សមានហានិភ័យខ្ពស់ដទៃទៀតត្រូវបានចាក់វ៉ាក់សាំង ទោះបីជាប្រសិទ្ធភាពនិងសុវត្ថិភាពរបស់វាមិនទាន់ត្រូវបានបញ្ជាក់ពេញលេញក៏ដោយ ខណៈដែលការសាកល្បងព្យាបាលដំណាក់កាលទី ៣ មិនទាន់ចប់នៅឡើយ។

លោក Zheng បានប្រាប់សន្និសីទសារព័ត៌មានថា "នៅចុងខែមិថុនា ក្រុមប្រឹក្សារដ្ឋរបស់ចិនបានអនុម័តលើផែនការនៃកម្មវិធីប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងកូវីដ១៩"។

លោកនិយាយថា "បន្ទាប់ពីការអនុម័តនៅថ្ងៃទី ២៩ ខែមិថុនាយើងបានធ្វើការទំនាក់ទំនងជាមួយតំណាងពាក់ព័ន្ធរបស់ការិយាល័យ WHO នៅប្រទេសចិននិងទទួលបានការគាំទ្រនិងការយោគយល់ពី WHO"៕ ប្រភព ៖ channelnewsasia

adverise with khmeread