ធ្លាក់យន្តហោះយោធាអ៊ុយក្រែនស្លាប់២២នាក់

មន្រ្តីអ៊ុយក្រែនបាននិយាយនៅថ្ងៃសៅរ៍ទី២៦កញ្ញានេះថា យ៉ាងហោចណាស់មនុស្ស២២នាក់ ដែលភាគច្រើនជាកម្មាភិបាលកងទ័ពអាកាស ត្រូវបានសម្លាប់នៅក្នុងការធ្លាក់យន្តហោះយោធាមួយនៅក្នុងប្រទេសអ៊ុយក្រែន។

យន្ដហោះធន់ Antonov-26 មួយគ្រឿងនេះ បានធ្លាក់នៅក្បែរទីក្រុង Kharkiv ភាគខាងលិច ខណៈដែលវាកំពុងចុះចត។

យន្ដហោះនេះបានដឹកកម្មាភិបាលមកពីសាកលវិទ្យាល័យកងកម្លាំងទ័ពអាកាស Kharkiv Air Force University ហើយកំពុងហោះហើរហ្វឹកហាត់។ មន្ត្រីក្រសួងគ្រាអាសន្ននិយាយថា មានមនុស្ស២៧នាក់ស្ថិតនៅលើយន្តហោះ។

មនុស្សពីរនាក់បានរងរបួសធ្ងន់ ហើយប្រតិបត្តិការស្រាវជ្រាវកំពុងបន្តដើម្បីរកអ្នកបាត់ខ្លួន ៣នាក់ទៀត។

មូលហេតុនៃការធ្លាក់នេះកំពុងត្រូវបានស៊ើបអង្កេត៕

adverise with khmeread