វីដេអូបង្ហាញបុរសឥណ្ឌានៅរស់ពីការរលំអគារ ល្បីខ្លាំងលើបណ្តាញសង្គម

វីដេអូមួយផ្តិចេញពីក្នុងគំនរអគារបាក់បែក Jilani ក្នុងសង្កាត់ Bhiwandi ដែលបង្ហាញជនរងគ្រោះមួយរូបត្រូវគេជួយសង្គ្រោះឈ្មោះ Khalid Khan វ័យ ៤២ឆ្នាំ មានភាពល្បីល្បាញយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ក្នុងបណ្តាញសង្គម។ វីដេអូនេះបានបង្ហាញពីទិដ្ឋភាពរបស់គាត់កំពុងយំសោក ខណៈដែលផ្តិតសកម្មភាពរបស់ខ្លួនឯងនៅក្នុងគំនរអគារបែកបាក់។

លោក Khalid បានជាប់នៅខាងក្នុងអស់រយៈពេល១០ម៉ោង បន្ទាប់ពីអគារនេះបានដួលរលំកាលពីថ្ងៃចន្ទ។ គាត់បានបាត់បង់បងប្រុស និងកូនប្រុសរបស់គាត់នៅក្នុងហេតុការណ៍នេះ។ ជាសំណាង គាត់ត្រូវបានក្រុមសង្គ្រោះទាញចេញពីអគារបានជោគជ័យ។

នៅក្នុងវីដេអូលោក Khalid បានពន្យល់ពីរបៀបដែលគាត់បានជាប់ខ្លួននៅខាងក្នុងកម្ទេចកម្ទីអគារនៅជាន់ទីមួយ នៅពេលអគារបានដួលរលំ។ នៅក្នុងវីដេអូគាត់បាននិយាយថា "ដូច្នេះមានមនុស្សច្រើននឹងស្លាប់នៅក្នុងឧបទ្ទវហេតុនេះ។ ខ្ញុំបានហក់ចេញពីគ្រែរបស់ខ្ញុំ ពេលដែលគ្រោះអកុសលនេះបានកើតឡើង ហើយខ្ញុំបានជាប់នៅក្នុង មុនពេលដែលខ្ញុំអាចនឹងរត់ចេញមកក្រៅ។ ជើងរបស់ខ្ញុំបានជាប់នៅក្រោមជញ្ជាំងបេតុង ដែលខ្ញុំមិនអាចរើខ្លួនចេញបានឡើយ។ ប្រសិនបើខ្ញុំនៅមានជី​វិត វានឹងមកពីព្រះគុណរបស់ព្រះជាម្ចាស់"។

នៅក្នុងវីដេអូគេក៏អាចឮសំឡេងម៉ាស៊ីនផងដែរ ដែលក្រុមសង្គ្រោះបានប្រើប្រាស់ដើម្បីជួយដល់ជនរងគ្រោះ។ 

នៅចុងបញ្ចប់នៃវីដេអូគាត់បាននិយាយថា "កូនៗទាំងអស់គ្នា សូមកុំធ្វើឱ្យម្តាយឯងមានបញ្ហាឱ្យសោះ"។

ប្រពន្ធ និងកូនៗរបស់លោក Khalid បានរស់នៅឯស្រុកកំណើត ខណៈដែលគាត់បានរស់ជាមួយប្អូនប្រុសរបស់គាត់ និងកូនប្រុសរបស់ខ្លួនមួយរូបនៅទីនោះ៕


 

adverise with khmeread