ទុស្សេខ្សែភ្លើងឆេះរោងចក្រផលិតស្បែកជើងដ៏ធំមួយទាំងយប់

ភ្នំពេញ ៖ រោងចក្រផលិតស្បែងដ៏ធំមួយយីហោ «វ៉ុលស្កូ អ៊ីនធើណាសិនណល» ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១ និង១០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចនិយាយថា ម្ចាស់រោងចក្រជាជនជាតិចិន ខូចខាតទ្រព្យសម្បត្តិត្រូវភ្លើងឆេះមាន រថយន្តកូរ៉េ២គ្រឿង និងទ្រព្យសម្បត្តិសម្ភារៈក្នុងរោងចក្រមួយចំនួនធំត្រូវអគ្គីភ័យឆេះទាំងស្រុង។ 

ប្រភពពីសន្តិសុខបានឱ្យដឹងថា ដំបូងឡើយពួកគាត់បានឃើញភ្លើងឆាបឆេះ ពីខាងក្នុងកន្លែងតុកាត់ យ៉ាងសន្ធោសន្ធៅ គាត់ក៏បានរាយការណ៍ទៅអ្នកពាក់ព័ន្ធជួយពន្លត់បឋម និងសមត្ថកិច្ចចុះមកអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ប៉ុន្តែមិនអាចទប់ទល់បានដោយសារសម្ភារៈទាំងនោះ ភាគច្រើនជាប្រភេទមានជាតិជ័រ និងប្រេង។ 

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ចំពោះករណីអគ្គីភ័យខាងលើនេះ ឆេះដោយទុស្សេខ្សែភ្លើង ហើយអគ្គីភ័យនេះរលត់ទៅវិញ នៅម៉ោងប្រមាណ៤ និង៥០នាទីទៀបភ្លឺ នៅថ្ងៃដដែលពុំបណ្ដាលឱ្យមាននរណាម្នាក់នរងរបួសនោះទេ៕ 

adverise with khmeread