រថយន្តកាមរីចតលើផ្លូវបញ្ច្រាស់ទិស ត្រូវបានរថយន្តម៉ាស្តារបុករអិលប៉ះម៉ូតូមួយគ្រឿង

ភ្នំពេញ ​៖​ បុរសម្នាក់ស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាស្តារ ក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកាមរី(ឆ្លាម) ខណ:ចតលើផ្លូវបែរក្បាលបញ្រ្ចាស់ទិសដៅ បណ្តាលឱ្យរអិលទៅក្រោយប៉ះម៉ូតូហុហដាឌ្រីមមួយគ្រឿងទៀតរងការខូចខាត បានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃសុក្រ ទី២៥​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅចំណុចស្តុបមុខក្លោងទ្វារវត្តសំរោងអណ្តែត តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងសង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេបានឃើញរថយន្តកាមរី (ឆ្លាម) ពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ 2C.5176 បានបើកមកចតនៅលើផ្លូវភ្នំពេញ-ហាណូយ បែរក្បាលរថយន្តបញ្រ្ចាស់ទិសទៅទិសខាងត្បូងបំណងឈប់ទិញបាយឆា-មីឆានៅកន្លែងកើតហេតុខាងលើ។

បន្ទាប់មកស្រាប់តែមានបុរសម្នាក់ស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាស្តារ ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខខេមរភូមិន្ទ01.2.2578ធ្វើដំណើរ តាមបណ្តោយផ្លូវភ្នំពេញ- ហាណូយ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តកាមរី ពេញទំហឹងបណ្តាលឱ្យរថយន្តកាមរី រអិលទៅប៉ះម៉ូតូហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1FF-3093 រងការខូចខាតយ៉ាងដំណំ។ តែសំណាងល្អ មិនបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅប៉ូលិសជំនាញចរាចរណ៍ខណ្ឌ មកធ្វើការវាស់វែងហើយឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នាភាគីទាំងពីរយល់ព្រមយករថយន្តទៅជួសជុលរៀងៗខ្លួនហើយក៏ចេញថ្លៃខូចខាតស្មើគ្នាទៅឱ្យខាងម៉ូតូចំនួន៨០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

adverise with khmeread