ឃាត់ជនសង្ស័យម្នាក់ពីបទ ប្រើហិង្សាដោយចេតនានិងអំពើលួចម៉ូតូ

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិស ស្រុកស្អាងឃាត់ខ្លួនក្នុងករណីប្រើហិង្សាដោយចេតនានិងអំពើលួចម៉ូតូ នាថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៨ និង១០នាទីនៅចំណុចផ្ទះឈ្មោះផង់ ផល្លី ស្ថិតនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះ២នាក់រួមមាន ឈ្មោះ ផង់ ផល្លី ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករនិងឈ្មោះ ផង់ ដារា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ អ្នកទាំងពីរមានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ចំណែកជនសង្ស័យឈ្មោះផង់ ឡុញ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)។ ជនសង្ស័យឈ្មោះផង់ ឡុញធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល០៣ឆ្នាំពីបទជួញដូរគ្រឿងញៀន។ វត្ថុតាងចាប់យកដុំឥដ្ឋចំនួន០១ដុំនិងបំពង់ទីបចំនួន០១ដើមប្រវែង០.៤៥ស.ម។

ប៉ូលិសបន្តថា ដំបូងឈ្មោះផង់ ផល្លីត្រូវជាបងកំពុងអង្គុយហូបបាយនៅក្រោមផ្ទះជាមួយក្មួយៗពេលនោះឈ្មោះផង់ ឡុញ ត្រូវជាប្អូនបានដើរមក រួចបាននិយាយឌឺដងដៀមដាមជាពាក្យសំដីដដែលៗ។ពេលនោះឈ្មោះផង់ផល្លីក៏បាននិយាយតបវិញថា កុំនិយាយច្រើនពេកប្រយ័ត្នអញទ្រាំមិនបាន។ពេលនោះឈ្មោះផង់ ឡុញ ក៏ស្ទុះទៅយកដុំឥដ្ឋ០១ដុំមកគុបទៅលើឈ្មោះផង់ផល្លី  បណ្តាលឱ្យត្រូវចំកដៃខាងឆ្វេងរបួសបន្តិច ក៏មានការប្រតាយប្រតប់គ្នា។

ពេលនោះមានឈ្មោះផង់ ដារាត្រូវជាក្មួយក៏បានចូលទៅឃាត់ ចេញពីគ្នាបានប្រហែល៥នាទី។ក្រោយមកឈ្មោះផង់ ឡុញក៏បានដើរទៅយកបំពង់ទីប មកវាយទៅលើឈ្មោះផង់ ដារាដែលត្រូវជាក្មួយបណ្តាលរបួសចំក្បាលចេញឈាម។ 

ក្រោយពីទទួលបានបណ្តឹងតាមទូរស័ព្ទភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលតាលន់បានចុះទៅដល់កន្លែងកើតហេតុហើយបាននាំខ្លួនឈ្មោះផង់ ឡុញមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ 

ពេលនោះសមត្ថកិច្ចមានការសង្ស័យករណីអំពើលួចក៏បានធ្វើការសាកសួរឈ្មោះផង់ ឡុញបន្តទៀតអំពីករណីបាត់ម៉ូតូកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៣ និង៣០នាទីរសៀលនៅចំណុចភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ 

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះផង់ ឡុញបានសារភាពថា ខ្លួននិងឈ្មោះតុង នីភក្រ្ត័ ពិតជាបានលួចម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ2018ពាក់ផ្លាកលេខកណ្តាល1Y-4517ពិតប្រាកដមែន។ 

​បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាងកសាងសំណុំរឿងចាត់ការតាមនីតិវីធីច្បាប់៕


 

adverise with khmeread