ប៉ូលិសស្រុកពញាឮបំភ្លឺដល់សាធារណជន រឿងឪពុកវាយកូនខ្លួនឯងនឹងខ្សែក្រវាត់

កណ្តាល ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ នៃ​អធិការដ្ឋានប៉ូលិសស្រុកពញាឮ​ នាថ្ងៃសៅរ៍​ទី២៦​ ខែកញ្ញា​ ឆ្នាំ២០២០​ មានកិត្តិយស​សូមធ្វើការបកស្រាយបំភ្លឺជូនម្ចាស់គណនីហ្វេសបុកឈ្មោះ សុផាន់ណា​ អ្នកចូលចិត្តផុស​ ដែលបានធ្វើការផ្សព្វផ្សាយនូវ​ខ្លឹមសារថា «ឪពុកវាយកូនខ្លួនឯងនឹងខ្សែក្រវាត់​ឡើងជាំបែកឈាមម្នាក់ទៀតហើយ​២៥កញ្ញាឆ្នាំ២០២០»។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម​ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍​ទោ ឈឿន​ សុចិត្ត​ ស្នងការខេត្តកណ្តាល​ លោកអធិការប៉ូលិសស្រុកពញាឮ​ បានបញ្ជាឱ្យកម្លាំងប៉ូលិសផ្នែកយុត្តិធម៌សហការជាមួយប៉ូលិសប៉ុស្ដិ៍រដ្ឋបាលភ្នំបាត ចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ​ គឹម​ ខាយ​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ រស់នៅភូមិស្រះពោធិ៍ ឃុំផ្សាដែក​ ស្រុកពញាឮ​ ខេត្តកណ្ដាល​ ត្រូវជាឪពុកជនរងគ្រោះ​ ឈ្មោះ​ ខា​ លក្ខិណា​ ភេទស្រី​ អាយុ១៧ឆ្នាំ​ ពីបទ «ប្រើអំពើហិង្សាក្នុងគ្រួសារ​» រួចបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកពញាឮ​ ដើម្បីសាកសួរ​ និងចាត់ការតាមនីតិវិធី​បន្ត៕

adverise with khmeread