បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅខេត្តកែបទៅតុលាការខេត្តកំពត

កែប ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកែប បានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ រួមទាំងវត្ថុតាងមួយចំនួនរួមមានម្សៅក្រាមព៌ណសថ្លាចំនួន២កញ្ចប់ (ធំ១កញ្ចប់ និងតូច១កញ្ចប់), ម៉ូតូ១គ្រឿង និងទូរសព្ទ១គ្រឿង ទៅសាលាដំបូងខេត្តកំពតចាត់ការបន្តតាមនីតិវិធី នា ព្រឹកថ្ងៃទី២៦ កញ្ញា ២០២០។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ខន ភ័ក្រ្តណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលប្រព្រឹត្តិបទល្មើស កាលពីយប់ថ្ងៃទី២៤ កញ្ញា ២០២០ នៅចំណុចខាងកើតរង្វង់មូលសេះស ប្រមាណ ៤០០ម៉ែត្រ ក្នុងភូមិ-សង្កាត់អូរក្រសារ ក្រុង-ខេត្តកែប៕


 

adverise with khmeread