adverise with khmeread 70343677 116b 474e 83e1 16d0a4f1f63d

បើករថយន្ត​ដល់​ផ្លូវបំបែក​ជា​បួន​ជ្រុល​ទៅ​បុក​ថយ​ន្ដ​មួយគ្រឿង​ទៀត​

      ភ្នំពេញ ៖ នារី​ម្នាក់​បើករ​ថយ​ន្ថ​ម៉ាក​ព្រូស​មិន​ប្រយ័ត្ន​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​ជ្រុល​ទៅបុក​រថយន្ដ​បា​ឡែ​ន​មួយគ្រឿង​ទៀត​ចំ​ពី​ចំ​ហ៊ៀ​ង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ដាច់​កាឡេ​ទៅមុខ​លែងរួច​។​

      គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦ ចំណុច​ផ្លូវបំបែក​ជា​បួន តាម​បណ្ដោយ​ផ្លូវ​លេខ​៤៣២​កែង​ផ្លូវ​លេខ​៩៥ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន  រាជធានី​ភ្នំពេញ​។​

      ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស្ក ពាក់​ស្លាក​លេខ  2AI-9820 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​លេខ ៤៣២ ទិសដៅ​ពី​កើ​តទៅ​លិច។

      លុះ​មកដល់​ចំណុចកើតហេតុ​មាន​រថយន្ដ​ម៉ាក​ព្រូស​បើកបរ​ដោយ​នារី​ម្នាក់​មិន​ប្រយ័ត្ន​ក៏​ជ្រុល​បុក​ចំ​ពី​ចំ​ហ៊ៀ​ង​រថយន្ដ​ផ្នែក​ខាងស្ដាំ​បណ្ដាល​អោយដាច់​កាឡេ​ទៅមុខ​លែងរួច ។ ចំណែក​រថយន្ដ​ព្រូស​រង​ការខូចខាត​ផ្នែក​ខាងមុខ​ផងដែរ​។​

      ក្រោយពី​កើតហេតុ​ភាគី​ទាំងសងខាង​បានធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ភាគី​ខាង​រថយន្ដ​ព្រូស​ព្រម​សង​ថ្លៃ​ការខូចខាត​ចំនួន​150$​ឲ្យ​ទៅខាង​រថយន្ដ​បា​ឡែ​ន​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​ព្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយ​និង​រំខាន​ដល់​សមត្ថកិច្ច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់