កីឡាករ Memphis Depay ក្លាយជាគោលដៅផ្ទេរចម្បងរបស់ក្លឹប Barcelona

        កីឡាករ Memphis Depay របស់ក្លឹប Lyon ក្លាយជា​ជម្រើស​ទី​១​របស់​ក្លឹប Barcelona ក្នុង​ការ​ពង្រឹង​ជម្រើស​តំបន់ប្រយុទ្ធ​។ Depay ធ្លាប់​លេងនៅក្រោម​ការដឹកនាំរបស់​លោក Ronald Koeman នៅ​ក្រុមជម្រើស​ជាតិ​ហូឡង់​។ 

        លោក Koeman ក៏កំពុងពិចារណាផ្ទេរក​កីឡាករ Alexander Isak ផងដែរ ប៉ុន្តែ​ក្លឹប Barcelona ចាត់ទុក​ថា លក្ខខណ្ឌទិញផ្តាច់​៦៤លានផោនសម្រាប់កីឡាកររូបនេះ​គឺថ្លៃពេក​ហើយ​។ Depay ដែល​អាចមាន​តម្លៃ​២៨​លានផោន​បាន​ក្លាយ​ជា​ទីចាប់អារម្មណ៍​របស់ក្លឹប AC Milan ផងដែរ​។

        អំឡុង​ពេល​លេងនៅ​ក្លឹប Lyon កីឡាករ Depay រកបាន​៥៨​គ្រាប់​និង​ជួយបង្កើត​ឱកាស​៤៣​លើក​នៅក្នុងការបង្ហាញមុខ​១៤២​លើក៕

adverise with khmeread