Chelsea គ្រោងដាក់សំណើផ្ទេរ Declan Rice ជាលើកចុងក្រោយ

ក្លឹប Chelsea គ្រោង​ដាក់​សំណើ​ផ្ទេរ​កីឡាករ Declan Rice របស់ក្លឹប West Ham ខណ: Chelsea ​អាចនឹង​លក់​ចេញកីឡាករ Jorginho ទៅ​ឲ្យ​ក្លឹប Arsenal ដើម្បី​សម្រេច​កិច្ច​ព្រមព្រៀង​នេះ។

        គ្រូបង្វឹកក្លឹប Chelsea លោក Frank Lampard ជាអ្នកកោត​សរសើរ​ Declan យូរមក​ហើយ​ ហើយលោក​មិន​បោះបង់​ក្តីសង្ឃឹម​ក្នុង​ការ​នាំយក​​កីឡាករ​សញ្ជាតិអង់គ្លេស​នេះមក​​នៅ​រដូវក្តៅនេះទេ បើទោះបីជា​ក្លឹប​ West Ham អះអាងថា Declan មិនមែនសម្រាប់លក់ក៏ដោយ។   

        ក្លឹប Chelsea នឹង​ព្យាយាម​ជា​ចុងក្រោយ​ក្នុង​ការនាំយក​ខ្សែបម្រើ Declan ហើយ​ Jorginho អាចនឹង​បញ្ចប់​អនាគតជាមួយ​ពហុកីឡាដ្ឋាន Stamford Bridge ។ ក្លឹប Arsenal ចាប់អារម្មណ៍​នឹង​កីឡាករ​អ៊ីតាលី​រូបនេះ ដោយ​លោក​ Mikel Arteta ចង់​ពង្រឹង​ខ្សែបម្រើ​កណ្តាល​របស់​លោក​ផងដែរ៕

adverise with khmeread