ចំនួនអ្នកស្លាប់ដោយកូវីដ១៩នៅសហរដ្ឋអាមេរិកកើនដល់ ២០០.០០០ នាក់

ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅអាមេរិកបានកើនឡើងដល់ ២០០.០០០នាក់ហើយ។ នាក់នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins University (JHU)។

មនុស្សជាង ៦,៨លាននាក់ត្រូវបានគេដឹងថាបានឆ្លងជំងឺនេះនៅសហរដ្ឋអាមេរិក ដែលច្រើនជាងប្រទេសណាៗទាំងអស់។

តួលេខដ៏មហាសាលនេះកើតឡើង ចំពេលមានការកើនឡើងនៃករណីឆ្លងនៅក្នុងរដ្ឋមួយចំនួន រួមមានរដ្ឋដាកូតាខាងជើង និងរដ្ឋយូថាហ៍។

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ថ្មីគឺជា "រឿងគួរឱ្យរន្ធត់" ហើយបានអះអាងថាប្រទេសចិន "គួរតែបានបញ្ឈប់" វីរុសនេះ។

គាត់ក៏បានការពារកំណត់ត្រារបស់គាត់ផងដែរ ដោយអះអាងថាប្រសិនបើសហរដ្ឋអាមេរិកមិនបានចាត់វិធានការទេ "អ្នកអាចមានមនុស្សស្លាប់ ២លាន ២,៥ លាន ឬ ៣លាននាក់"៕ ប្រភព ៖ BBC 

adverise with khmeread