អាជ្ញាធរកំពុងស៊ើបអង្កេតករណីសន្លឹកឆ្នោតតាមសំបុត្របោះឱ្យលោកត្រាំ ត្រូវគេបោះចោលក្នុងធុងសំរាម

មន្ត្រីប្រចាំតំបន់បានបង្ហើបឱ្យដឹងថា អ្នកម៉ៅការសំណង់បណ្តោះអាសន្នមួយរូបនៅក្នុងតំបន់វឹកវរដោយបាតុកម្មនៃរដ្ឋ Pennsylvania បានច្រឡំបោះសន្លឹកឆ្នោតតាមប្រអប់សំបុត្រសម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលទៅក្នុងធុងសំរាម។

រដ្ឋអាជ្ញាសហព័ន្ធកំពូលមួយរូបបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការិយាល័យរបស់លោកបានបើកការស៊ើបអង្កេតលើសន្លឹកឆ្នោតមួយចំនួន ដែលត្រូវបានបោះចោល នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២០ខាងមុខនេះ។

ឧបទ្ទវហេតុនេះបានទាក់ទាញចំណាប់អារម្មណ៍របស់លោកត្រាំ ដែលបានអះអាងថាវាជាភស្តុតាងដែលថា ការបោះឆ្នោតតាមប្រអប់សំបុត្រមិនអាចទុកចិត្តបាន និងងាយនឹងក្លែងបន្លំ។

ការិយាល័យបោះឆ្នោត Luzerne County Elections Bureau បានអះអាងថា វាបានកើតចេញពីកំហុសរដ្ឋបាល ហើយមន្ត្រីប្រចាំមណ្ឌលនោះមិនបានដឹងពីគំនូសគ្រីសខាងក្នុងសន្លឹកនោះទេ រហូតដល់វាត្រូវបានបង្ហាញដោយក្រសួងយុត្តិធម៌កាលពីដើមសប្តាហ៍នេះ។

ប្រធានមណ្ឌលបោះឆ្នោត Luzerne County លោក C. David Pedri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា អ្នកម៉ៅការបណ្តោះអាសន្នមួយរូប "បានបោះសន្លឹកឆ្នោតដោយមិនបានត្រឹមត្រូវចូលទៅក្នុងធុងសំរាមសន្លឹកឆ្នោតការិយាល័យ UMOVA"។

UMOVA គឺជាអក្សរកាត់នៃសន្លឹកឆ្នោតពីអ្នកបោះឆ្នោតយោធា និងនៅបរទេស។

សន្លឹកឆ្នោតនេះត្រូវបានគេរកឃើញនៅក្នុងគំនរសំរាមនៅជាប់នឹងអគារបោះឆ្នោត៕

adverise with khmeread

អ្នកនឹងចូលចិត្ត