បុរសឥណ្ឌាម្នាក់ចំណាយពេល៣០ឆ្នាំប្រើតែដៃមួយគូរបស់គាត់ជីកប្រឡាយទឹកទៅភូមិគាត់ ដោយមិនពឹងរដ្ឋាភិបាល

លោក Laungi Bhuiyan ជាបុរសចំណាស់ម្នាក់មកពីរដ្ឋ Bihar ត្រូវបានគេស្គាល់ថា "បុរសប្រឡាយទឹក" បន្ទាប់ពីគាត់លួនលាតត្រដាងថា គាត់ចំណាយពេល៣០ឆ្នាំជីកប្រឡាយទឹកដែលមានប្រវែង៣គីឡូម៉ែត្រដោយខ្លួនគាត់ ដោយប្រើឧបករណ៍ដែលពឹងលើដៃ។

ភូមិដាច់ស្រយាល Kothilawa ស្ថិតក្នុងតំបន់ Lahthua ស្រុក Gaya ជានិច្ចកាលតែងតែខ្វះទឹកប្រើប្រាស់ ហើយខែភ្លៀងម្ដងៗ ទឹកហូរចូលតែទឹកទន្លេជាជាងហូរមកភូមិនេះ។ នេះជាមូលហេតុដែលប្រជាជនសម្រេចចិត្តនាំគ្នាចេញពីភូមិ និងរកកន្លែងថ្មីដើម្បីរស់នៅ ប៉ុន្ដែបុរសម្នាក់នេះសម្រេចចិត្តនៅបន្តដើម្បីដោះស្រាយបញ្ហាជាជាងរត់ចោលបញ្ហា។ ៣០ឆ្នាំកន្លងមកនេះ Laungi Bhuiyan បានសម្រេចចិត្តដោះស្រាយបញ្ហាដោយប្រើចបជីក និងដៃរបស់គាត់ដើម្បីជីកប្រឡាយទឹកឱ្យទឹកហូរពីលើភ្នំមកចូលក្នុងភូមិនេះ។

Bhuiyan បានប្រាប់ទៅកាសែត ANI ថា "ខ្ញុំចំណាយពេល៣០ឆ្នាំដើម្បីជីកប្រឡាយទឹក ដែលអាចផ្គត់ផ្គង់ទឹកទៅដល់ភូមិ។ រយៈពេល៣០ឆ្នាំចុងក្រោយនេះ ខ្ញុំបោះតង់ជាមួយនឹងគោក្របីរបស់ខ្ញុំនៅក្នុងព្រៃ និងជីកប្រឡាយទឹក។ គ្មាននរណាម្នាក់ចូលរួមជាមួយនឹងខ្ញុំក្នុងការព្យាយាមមួយនេះទេ។ អ្នកភូមិរត់ទៅទីក្រុងដើម្បីរស់នៅ ប៉ុន្ដែខ្ញុំសម្រេចចិត្តនៅបន្ត"។

ស្ថិតនៅចម្ងាយប្រហែល ៨០ គីឡូម៉ែត្រពីទីស្នាក់ការស្រុក Gaya ភូមិដាច់ស្រយាល Kothilawa គឺហ៊ុមព័ទ្ធទៅដោយព្រៃក្រាស់ និងភ្នំ។ អំឡុងពេលខែភ្លៀង ទឹកហូរពីលើភ្នំទៅទន្លេតែម្ដង ប៉ុន្ដែចាប់តាំងពីប្រឡាយទឹកជីករួចមក ភូមិនេះក៏មានទឹកប្រើប្រាស់។ ហើយមនុស្សក៏បានចាប់ផ្ដើមមកនៅភូមិនេះយ៉ាងច្រើន ដោយអនុញ្ញាតឱ្យពួកគេចិញ្ចឹមជីវិត សត្វ និងសូម្បីតែដាំដំណាំដោយមិនភ័យខ្លះទឹកប្រើ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត