កម្មករឈរមើលទាំងអស់សង្ឃឹម ខណៈដែលស្រាទំពាំងបាយជូរធ្លាយចេញពីធុងដែកយក្សរាប់ពាន់លីត្រទៅលើដី

នេះជាទិដ្ឋភាពដ៏រន្ធត់មួយនៃស្រាក្រហមធ្លាយចេញពីធុងផ្ទុក៥ម៉ឺនលីត្រពីកន្លែងធ្វើស្រាក្រហមក្នុងប្រទេសអេស្ប៉ាញ។

វីដេអូដែលចែករំលែកលើបណ្ដាញសង្គមកាលពីថ្ងៃទី២៥ កញ្ញា បង្ហាញធុងដែកផ្ទុកស្រាដ៏ធំជាច្រើននៅក្រុមហ៊ុនធ្វើស្រា Bodegas Vitivinos ក្នុងទីក្រុង Villamalea ប្រទេសអេស្ប៉ាញ។

បន្ទាប់មក ស្រាប់តែធុងមួយក្នុងចំណោមនោះបានធ្លាយស្រាចេញមកគ្របដណ្ដប់ពាសពេញដី។

កម្មករធ្វើស្រាបានត្រឹមឈរសម្លឹងមើលទាំងអស់សង្ឃឹមខណៈស្រារាប់ពាន់លីត្រធ្លាយចេញដោយសេរីទៅលើដី។

ក្រុមហ៊ុន Bodegas Vitivinos នេះផងដែរបង្កើតតាំងពីឆ្នាំ១៩៦៩ ដោយផលិតទំពាំងបាយជូរជាង៦លានគីឡូក្រាម៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត