ក្រោយសង្គ្រាមលោកលើកទី២ ជប៉ុនអនុវត្តតាមទស្សនវិជ្ជាជំនួញរបស់ស្ថាបនិកក្រុមហ៊ុន Mitsubishi នាំឱ្យសេដ្ឋកិច្ចស្ទុះខ្លាំងក្លាមិនគួរឱ្យជឿ

ក្រោយសង្គ្រាមចប់និងចាញ់សង្គ្រាមលើកលើកទី២ អ្នកនយោបាយជប៉ុនបានព្យាយាមបង្កើតប្រទេសដែលមានរដ្ឋាភិបាលទំនើបនាសតវត្សរ៍ទី២០ ដោយបាននាំគ្នាសម្លឹងទៅមើលទស្សនវិជ្ជារបស់លោក Yataro Iwasaki ដែលជាអ្នកបង្កើតក្រុមហ៊ុន Mitsubishi ក្នុងឆ្នាំ១៨៧៣។

ទស្សនវិជ្ជាជំនួញរបស់លោក Iwasaki មាន ៣ ចំណុចសំខាន់ៗ ដែលជប៉ុនអនុវត្តតាមក្រោយចាញ់សង្គ្រាមលោក និងនាំឱ្យសេដ្ឋកិច្ចជប៉ុនស្ទុះខ្លាំងមិននឹកស្មានដល់ក្នុងរយៈពេល៣០ឆ្នាំក្រោយចប់សង្គ្រាមលោកលើកទី២។ 

ទស្សនវិជ្ជាជំនួញរបស់លោក Iwasaki ទាំង ៣ ចំណុចនោះរួមមាន ៖ 

១. រាល់ការធ្វើជំនួញទាំងអស់ត្រូវគិតពីប្រទេសជាតិជាធំ។
២. នាយកក្រុមហ៊ុនមានភារកិច្ចរក្សាទំនាក់ទំនងល្អជាមួយមន្ត្រីធំៗ បង្ការក្រែងលោមានបញ្ហាអ្វីមួយ នឹងអាចពឹងពួកគេឱ្យជួយ។
៣. ពេលក្រុមហ៊ុនគូប្រជែងឈ្លោះគ្នា ពួកគេត្រូវរកដំណោះស្រាយមួយដើម្បីរស់ទាំងអស់គ្នាដើម្បីឱ្យប្រជាជនមានការងារធ្វើបន្ត ពោលគឺមិនកាច់បំបាក់គ្នាឱ្យក្ស័យនោះទេ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត