បុរសអាយុ៤០មួយក្រុមបបួលគ្នាទៅហាងមួយសុទ្ធតែស្រីស្អាតដើមទ្រូងធំៗ ដល់ពេលអាយុ៨០បបួលគ្នាមកទៀតភ្ញាក់ព្រឺត!

សំណើច ៖ បុរសអាយុ៤០ឆ្នាំដូចគ្នាមួយក្រុមបានបបួលគ្នាទទួលទានអាហារពេលល្ងាច។ ទីបំផុតពួកគេយល់ព្រមទៅហាងក្បែររោងកុនឡុងដុង ព្រោះនៅទីនោះសម្បូរអ្នកបម្រើស្រីមានដើមទ្រូងធំៗ។ 

១០ឆ្នាំក្រោយពួកគេមានអាយុ៥០ឆ្នាំ ហើយបបួលគ្នាទៅហាងដដែល ដោយលើកសរសើរថាហាងនោះសម្បូរអាហារឆ្ងាញ់ស្រាបៀរឆ្ងាញ់និងសេវាកម្មល្អ។

១០ឆ្នាំក្រោយមកទៀតពួកគេមានអាយុ៦០ឆ្នាំ ហើយពួកគេបបួលគ្នាទៅហាងដដែលទៀត ដោយលើកនេះពួកគេលើកសរសើរហាងនេះថាមានកន្លែងចតឡានទូលាយ មានអាហារឆ្ងាញ់ មានការប្រគុំតន្ត្រី មានសេវាល្អ និងសមនឹងចាយលុយមិនស្តាយ។

១០ឆ្នាំក្រោយពួកគេមានអាយុ៧០ឆ្នាំ ហើយក៏បបួលគ្នាទៅហាងដដែលទៀត ដោយសរសើរហាងនេះថាមានកៅអីរុញសម្រាប់ជនពិការ និងបង្គន់សម្រាប់ជនពិការ។ 

១០ឆ្នាំក្រោយមកទៀតពួកគេមានអាយុ៨០ឆ្នាំ រួចក៏បបួលគ្នាទៅហាងដដែល ប៉ុន្តែលើកនេះពួកគេបែរជានិយាយថា យើងមិនដែលមកហាងនេះសូម្បីម្តង ទីនេះមានសុទ្ធតែអ្នកបម្រើដើមទ្រូងធំ សេវាល្អ ម្ហូបឆ្ងាញ់ ដឹងចឹងបបួលគ្នាមកយូរហើយ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត