ឃាត់បុរស២នាក់កំពុងលេងល្បែងជល់មាន់នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ចំណោមច្រើននាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួន ក្នុងករណី បើកលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅដីឡូត៍គ្មានលេខ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២០ ម៉ោង១៤ និង១៥នាទីរសៀល។

ប៉ូលិសនិយាយថា ជនសង្ស័យ០២នាក់រួមមាន ១-ឈ្មោះ សួន សុវណ្ណឌី ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើនិង២-ឈ្មោះ ភឿង សុភិន ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ។ ទាំង០២នាក់ ស្នាក់នៅភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ប៉ូលិសបន្តថា នៅថ្ងៃទី ២៦ កញ្ញា ឆ្នាំ២០២០ ម៉ោង២ និង១៥នាទីរសៀល ប៉ូលិសខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងសាលាសង្កាត់ព្រែកថ្មី ចុះបង្ក្រាបជាក់ស្តែងទីតាំងបើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនអ្នកលេង០២នាក់ខាងលើ និងដកហូតវត្ថុតាង រួមមាន ម៉ូតូចំនួន០៦គ្រឿង, មាន់ជល់០៣ក្បាល (ងាប់០២ក្បាល) និងកន្ត្រកដាក់មាន់ជល់០១។

បន្ទាប់មកបានបញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។ ចំណែកម្ចាស់សៃវៀន និងអ្នកលេងផ្សេងទៀតរត់គេចខ្លួនបាត់អស់ នៅពេលសមត្ថកិច្ចចុះទៅដល់៕

adverise with khmeread