adverise with khmeread 1

ជប៉ុនបង្កើតកម្មវិធីទូរស័ព្ទសម្រាប់វាស់ទំហំអាវទ្រនាប់

អ្នកបង្កើតកម្មវិធីទូរស័ព្ទជប៉ុនបានបង្កើតនូវកម្មវិធីមួយ  ដែលពួកគេអះអាងថាអាចជួយវាស់ទំហំអាវទ្រនាប់សម្រាប់ស្ត្រីដោយគ្រាន់តែដាក់ទូរស័ព្ទនៅត្រង់គល់សុដន់ប៉ុណ្ណោះ។ 

កម្មវិធីឈ្មោះថា​ ChiChi (ជាភាសាជប៉ុនមានន័យថាអាវទ្រនាប់) ត្រូវបានបង្កើតឡើងសម្រាប់ស្ត្រី ដែលរវល់គ្មានពេលទៅល៎អាវទ្រនាប់។ របៀបវាស់គឺងាយស្រួលបំផុត ដោយមិត្តនារីគ្រាន់តែដាក់ស្មាតហ្វូន ដែលបំពាក់កម្មវិធីនេះនៅត្រង់ចន្លោះសុដន់ ហើយរង់ចាំសារបន្លឺឡើងរបស់វា នោះនឹងដឹងថាទំហំអាវទ្រនាប់ប៉ុនណាដែលនាងត្រូវការ។ 

ផ្អែកតាមពួកអ្នកបង្កើតកម្មវិធីដដែលបានឲ្យដឹងថា ស្ត្រី ៤ នាក់ក្នុងចំណោម ៥ នាក់នៅជុំវិញពិភពលោកមិនបានដឹងពីទំហំសុដន់របស់ពួកគេនោះទេ និងថែមទាំងពាក់វាមិនត្រូវទៅទៀតនៅពេលទិញអាវទ្រនាប់ពីផ្សារ"៕ 

ប្រភព៖ ដេលីមែល

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់