adverise with khmeread Desktop 1458868610

ធ្លាប់​ឃើញ​គេ​ដឹក​គ្រោង​សំណង់​បូម​ប្រេង​យក្ស​ដែរ​ទេ​? វា​ធ្លាប់​ត្រូវគេ​ប្រសិទ្ធ​នាម​ថា អច្ឆរិយៈវត្ថុ​ទី ៧ លើ​ពិភពលោក​

​    ​ដោយមាន​កម្ពស់​ខ្ពស់ជាង​អគារ Sears Tower ក្នុង​ទីក្រុង​ស៊ីកា​ហ្គោ ៤៥ ម៉ែត្រ និង​ធ្វើ​ពី​ដែក​ច្រើនជាង​បរិមាណ​ដែក​របស់ "​តួ​អេ​ហ្វែ​ល​" (Eiffel Tower) នៃ​ក្រុងប៉ារីស​រហូតដល់ ១០ ដង គម្រោង​សំណង់​បូម​ប្រេង​របស់​អាមេរិក​ឈ្មោះ Bullwinkle គឺជា​ស្នាដៃ​អ​ច្ឆិ​រយៈ​មួយ​នៃ​វិស្វកម្ម​របស់​មនុស្ស​។ ដោយបាន​ចុះបញ្ជី​ថា​ជា វត្ថុ​អស្ចារ្យ​បំផុត​មួយ​ក្នុង​សតវត្សរ៍​ទី ២០ គ្រោង​សំណង់​នេះ​ត្រូវបាន​ដឹកចេញទៅ​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក​ក្នុង​ឆ្នាំ ១៩៨៨​។ ហើយ​គេ​បាន​ថត​វា​ជា​វីដេអូ​សម្រាប់​ឱ្យ​ពិភពលោក​ទាំងមូល​បាន​មើលឃើញ​សំណង់​អច្ឆរិយៈ​មួយ​នេះ​។

​    ​សំណង់​នេះ​វា​អស្ចារ្យ​ហើយ ក៏ប៉ុន្តែ​អ្វីដែល​រឹតតែ​អស្ចារ្យ​គឺ​កប៉ាល់​ដែល​ទាញ​វាយ​ទៅ​ឈូង​សមុទ្រ​។ ប្រើ​ប្រៀបធៀប គឺ​ហាក់បីដូចជា​ស្រមោច​អូស​ដំរី​យ៉ាង​អ៊ីចឹង​។

​    ​ទោះបី​ព្រឹត្តិការណ៍​នេះ​កើតឡើង​ជិត ៣០ ឆ្នាំ​ហើយក៏​ដោយ ក៏ប៉ុន្តែ​វា​នៅតែមាន​តម្លៃ​សម្រាប់​ឱ្យ​មនុស្ស​គ្រប់គ្នា​បាន​មើលឃើញ​អំពី​ភាព​អស្ចារ្យ​នៃ​អ្វីដែល​មនុស្ស​លើ​ផែនដី​បាន​បង្កើតឡើង​៕

 

adverise with khmeread
ប្រភព៖ វ៉ា​យ​រ៉​ល​ណូ​វ៉ា​

អ្នកនឹងចូលចិត្ត

មតិយោបល់