ប៉ូលិសព្រហ្មទណ្ឌនិងប៉ូលិសប៉ុស្តិ៍គីឡូម៉ែតលេខ៦ ចាប់ចោរឆក់៤នាក់នៅផ្ទះសំណាក់កាកា

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍គីឡូម៉ែតលេខ៦ បានការសហការជាមួយកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ ចុះបង្ក្រាបមុខសញ្ញាឆក់ដែលបានធ្វើសកម្មភាពពីខាងក្រៅហើយមកពួនសម្ងំលាក់ខ្លួន នៅក្នុងផ្ទះសំណាក់យីហោ កាកា ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រោគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង៣ និង៤៥នាទីរសៀល។ 

សមត្ថកិច្ចនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ ជិន រស្មី ភេទប្រុស អាយុ២៧ឆ្នាំ, ២-ឈ្មោះ លាង រតនា ភេទប្រុស អាយុ១៧ឆ្នាំ, ៣-ឈ្មោះ ឆែម សុខកា ភេទប្រុស អាយុ២២ឆ្នាំ និង៤-ឈ្មោះ ញឹម សុវណ្ណដែន ភេទប្រុស អាយុ២៤ ឆ្នាំ និងដកហូតវត្ថុតាងរួមមាន អាវុធខ្លីចំនួន១ដើម ម៉ាកK59 និងគ្រាប់ចំនួន២គ្រាប់, ក្រាមពណ៌សចំនួន១កញ្ចប់តូច និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង បានបញ្ជូនទៅការិយាល័យប៉ូលិសព្រហ្មទណ្ឌរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread