កម្លាំងអាវុធហត្ថឃាត់ជនសង្ស័យប្រុសស្រី៥នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅស្រុកឆ្លូង

ក្រចេះ ៖ កម្លាំងអាវុធហត្ថខេត្តក្រចេះបានបញ្ជូនជនសង្ស័យប្រុសស្រី៥នាក់ទៅតុលាការនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថស្រុកឆ្លូងបង្ក្រាបពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន បានឃាត់ខ្លួនកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ចំណុចភូមិព្រែកតាហ៊ុប ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ កន្លងទៅ។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ៥នាក់រួមមាន ១-ឈ្មោះ ទូច ចាន់ណាត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដរស់នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ, ២-ឈ្មោះ បូ ទិ ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ,៣-ឈ្មោះ ម៉ូត គ្រី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិឥស្លាម មុខរបរមិនពិតប្រាកដ,៤-ឈ្មោះ សឿង ចាន់ថា ភេទស្រីអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ទាំង៣នាក់នោះ មានទីលំនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ និងទី៥-ឈ្មោះ សម្បត្តិ ថាវរិទ្ធិ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើចំការរស់នៅភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ និងដកហូតវត្ថុតាងមួយចំនួន។

ជនសង្ស័យទាំង៥នាក់បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ហើយបានសម្រេចឃុំខ្លួនរួចហើយ៕


 

adverise with khmeread