ផ្ទុះអាវុធបាញ់ប្រហារនៅកណ្តាលក្រុងព្រះសីហនុ ស្លាប់អ្នករត់ម៉ូតូកង់បីម្នាក់

ព្រះសីហនុ ៖ មានហេតុការណ៍ផ្ទុះអាវុធបាញ់ប្រហារកើតឡើងនៅតាមផ្លូវឯករាជ្យ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបណ្តាលឱ្យអ្នករត់ម៉ូតូកង់បីម្នាក់បានស្លាប់ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។

ប្រភពបឋមបានឱ្យដឹងថា បន្ទាប់ពីមានអំពើបាញ់ប្រហារភ្លាមសមត្ថកិច្ចប៉ូលិសនិងអាវុធហត្ថ បានចុះធ្វើអន្តរាគមន៍ឃាត់ជនសង្ស័យ២នាក់យកទៅសាកសួរ។ យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បានបញ្ជាក់លម្អិតពីមូលហេតុ និងអត្តសញ្ញាណជនសង្ស័យនៅឡើយ៕


 

adverise with khmeread