ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកស្អាង

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីរក្សាទុកដោយច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នាថ្ងៃ សៅរ៍ទី ២៦ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០យប់នៅចំណុច ៖ផ្ទះសំណាក់៦១២បន្ទប់០៦ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ រ៉ាត់ ម៉ាឡា ហៅឡា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ទីលំនៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៣ តូចចំនួន០២ញ្ចប់និងធំ ចំនួន១កញ្ចប់,ទូរស័ព្ទ ចំនួន ០១គ្រឿង ម៉ាក Huawei ពណ៌មាសនិងម៉ូតូ ចំនួន ០១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ។ 

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ុស្តិ៍ស្អាងភ្នំ ធ្វើការចេញល្បាតក្នុងមូលដ្ឋាន ដល់ចំណុចកើតហេតុ ប្រទះឃើញជនសង្ស័យឈ្មោះរ៉ាត់ ម៉ាឡា ហៅឡា កំពុងជិះម៉ូតូចូលក្នុងផ្ទះសំណាក់យីហោ ៦១២ ក៏បានចូលទៅតាមធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០៣ញ្ចប់ក្នុងនោះធំចំនួន០១កញ្ចប់ និងតូចចំនួន០២កញ្ជប់ នៅក្នុងបន្ទប់ផ្ទះសំណាក់លេខ០៦រួចនាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋានស្រុកស្អាងដើម្បីសាកសួរ​។

ជនសង្ស័យឈ្មោះ រ៉ាត់ ម៉ាឡា ហៅឡា បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់តម្លៃ ៨០,០០០រៀល (ប្រាំបីម៉ឺនរៀល)​ ពីឈ្មោះ សោម ណៃ ភេទប្រុស ប្រហែលអាយុ១៧ឆ្នាំ នៅចំណុចក្នុងភូមិគោកអណ្តែក ឃុំស្អាងភ្នំ ស្រុកស្អាងដើម្បីយកមកប្រើប្រាស់ខ្លួនឯង។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី​៕

adverise with khmeread