ឃាត់ខ្លួនបុរសជនបរទេសម្នាក់និងស្ត្រីខ្មែរម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងកំពត

កំពត​ ៖​ កម្លាំងប៉ូលិសជំនាញ​បានបង្ក្រាបមុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀន​ នៅភូមិកំពង់បាយខាងត្បូង​ សង្កាត់​កំពង់បាយ​ ក្រុងកំពត​ ដោយបានឃាត់ខ្លួនជនសង្ស័យ​ជាបុរសជនបរទេសម្នាក់និងស្ត្រីខ្មែរម្នាក់ នាថ្ងៃសុក្រ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២០​ វេលាម៉ោង​៤ និង៣០​នាទី​។

ប៉ូលិសនិយាយថា ជនសង្ស័យ១.ឈ្មោះ​ COUTELAS MARK ROBERT ជនជាតិ​អូស្ត្រាលី​ ភេទប្រុស ​អាយុ​ ៦០ឆ្នាំ​ រស់នៅភូមិ-ឃុំ​កើតហេតុខាងលើ​ និង២.ឈ្មោះ​ តុក​ ឆានី​ ភេទស្រី​ អាយុ​ ៣៥​ ឆ្នាំ​ នៅភូមិចិន្តាម្លូ​ ឃុំ​វាលចាស់​ ស្រុកឧត្តុង្គ​ ខេត្តកំពង់ស្ពឺ​។ ដកហូតថ្នាំញៀនចំនួន​ ០៦​ កញ្ចប់​ (ធំ​ ០៤​ កញ្ចប់​)​និងកញ្ឆា​ក្រៀម​ ០១​ កញ្ចប់​។

បច្ចុប្បន្ន​ សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី​៕


 

adverise with khmeread