ឃាត់ជនសង្ស័យ៣នាក់ឆបោករត់ការចូលយោធា,ទិញមុខដំណែង, ធានាពិរុទ្ធជនឱ្យនៅក្រៅឃុំ​,ស៊ីដាច់ឡាន៨គ្រឿង,ឥឡូវជាប់ខ្នោះ

ពោធិ៍សាត់ ៖​ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលា ម៉ោង​ ១ និង២៤​នាទីរសៀល​នាថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០២០ នៅចំណុចអូរតាអោក ភូមិដីក្រហម ឃុំអន្លង់រាប​ ស្រុកវាលវែង ខេត្តពោធិ៍សាត់ពីបទ ឆបោកយកប្រាក់ថ្លៃរត់ការចូលក្របខណ្ឌរដ្ឋជាយោធានិងទិញឈ្មោះ ឡើងមុខដំណែង​យោធាព្រមទាំង​ធានាពិរុទ្ធជនឱ្យនៅក្រៅឃុំ​  រកស៊ីក្រុមហ៊ុនដី​  និង​ស៊ីដាច់រថយន្ត​ ០៨​ គ្រឿងថែមទៀតសរុប ទឹកប្រាក់ជាង​ ១៣០.០០០​ ដុល្លារ​(ជាងដប់បីម៉ឺនដុល្លារអាមេរិក)ឯណោះ។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការប៉ូលិសស្រុកវាលវែងបានឱ្យដឹងថា ក្រោយពេលសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានសារភាពថាខ្លួនបាន ប្រព្រឹត្តនៅ៣ខេត្ត​ព្រះវិហារ​ បាត់ដំបង​ ​ ស្វាយរៀង​និងរាជធានីគឺភ្នំពេញ នៅអំឡុងឆ្នាំ២០១៩​-​២០២០។​

លោកបន្តថា ជនសង្ស័យទាំង៣នាក់រួមមាន ១.ឈ្មោះ ណុប ខេន ហៅ​ មឿង វើន ភេទ ប្រុស អាយុ ៦២ ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធារស់នៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង, ២.ឈ្មោះ ហែម សំណាង ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរតៃកុងឡាន រស់នៅផ្ទះលេខ២៤៥ ក្រុម០២ ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិង៣. ឈ្មោះ​ ចក់ ឈុនលី​ ហៅ​ជំទាវម៉ៅ​ ភេទ​ស្រី  អាយុ៤៧​ ឆ្នាំ​ រស់នៅភូមិចាំយាម​ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ត​កោះកុង​។

បច្ចុប្បន្នជនសង្ស័យបាន​ឃាត់ខ្លួននៅអធិការដ្ឋាន​ប៉ូលិសស្រុកដើម្បី កសាងសំណុំរឿងទៅតាមនីតិវិធី​ច្បាប់៕

adverise with khmeread