ក្លឹប Chelsea នឹងដាក់សំណើផ្ទេរខ្សែបម្រើ Declan Rice នៅរដូវក្តៅនេះក្នុងតម្លៃ៤០លានផោន

        ក្លឹប Chelsea អន្ទះ​សា​ចង់ចុះកិច្ច​ព្រមព្រៀងផ្ទេរ​ខ្សែបម្រើ Declan Rice របស់​ក្លឹប West Ham មុន​រដូវកាល​ទិញដូរ​កីឡាករ​បិទទ្វារ។​

        លោក Frank Lampard ចង់នាំយក​ខ្សែបម្រើ​ការពារ​រូបនេះ​ ហើយ​ក្លឹប Chelsea គ្រោង​ដាក់សំណើ​ផ្ទេរដែល​មាន​ទឹកប្រាក់​​ជាង​៤០លានផោន​ មុន​ពេល​

​រដូវកាល​ទិញដូរ​បិទទ្វារនៅ​ថ្ងៃទី​៥​ ខែតុលា។

        ក្លឹប Chelsea មាន​ទំនុកចិត្ត​ថា នឹង​អាចចុះកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ​ ខណៈពួកគេ​ជឿថា ក្លឹប West Ham អន្ទះ​សា​ចង់​បាន​ប្រាក់​ ដើម្បី​សម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករថ្មី។

        Rice ដែល​ត្រូវ​ក្លឹប Chelsea បោះបង់ចោល​តាំងពី​អាយុ​១៤​ឆ្នាំ​នោះបាន​បង្ហាញមុខ​១០០លើក​ហើយ​ក្នុង​វ័យ​២១​ឆ្នាំ។

        កីឡាករ​រូបនេះនៅសល់កិច្ច​សន្យា​លេង​ដល់​រដូវក្តៅឆ្នាំ​២០២៤​ ប៉ុន្តែ​ក្លឹប West Ham អាចនឹង​ត្រូវ​បញ្ចុះបញ្ចូល​ឲ្យ​លក់​កីឡាករ​រូបនេះ​ ជា​ពិសេស​សហនាយក​ក្លឹប​លោក David Sullivan សារភាពថា ក្លឹបនេះ​មាន​ការលំបាក​ក្នុង​ការ​ផ្ទេរកីឡាករ​ថ្មី ដោយ​សារខ្វះថវិកា៕

adverise with khmeread